Facebook Twitter Google+ Share

អភិបាលខេត្តស្វាយរៀង ព្រមទាំងប្រជាពលរដ្ឋ ចូលរួមពិសានំបញ្ចុកសាមគ្គី

2019-6-9 16:56| jupi | Tnaot

ខេត្តស្វាយរៀង៖ នៅតាមមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក ទូទាំងខេត្តស្វាយរៀងបានជួបជុំទទួលទាន នំបញ្ចុក តាំងពី ...

ខេត្តស្វាយរៀង៖ នៅតាមមូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក ទូទាំងខេត្តស្វាយរៀងបានជួបជុំទទួលទាន នំបញ្ចុក តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោក ជុក មុន្នី និងលោក ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង បានដឹកនាំក្រុមការងារហូបនំបញ្ចុកជាមួយសមាជិកសមាជិការ និងប្រជាពលរដ្ឋនៅតាមសង្កាត់នានាក្នុងក្រុងស្វាយរៀង។



សូមបញ្ជាក់ថា ការជួបជុំទទួលទាននំបញ្ចុកនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើឡើងស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទទួលទាននំបញ្ចុក ដែលជាអត្តសញ្ញាណជាតិខ្មែរ ជានំបញ្ចុកសាមគ្គីភាព ឯកភាពជាតិ និងដោយមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ៕ ភក្តី








Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top