Facebook Twitter Google+ Share

ប្រធានក្រុមការងារចុះជួយឃុំបុសមន ចូលរួមពិសានំបញ្ចុកជាមួយប្រជាពលរដ្ឋ តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ...

2019-6-9 17:03| jupi | Tnaot

ខេត្តស្វាយរៀង៖ លោក សៅ សុវណ្ណី ដែលទើបត្រូវបានលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្លាស់ប្តូរពីប្រធានក្រុម ...

ខេត្តស្វាយរៀង៖ លោក សៅ សុវណ្ណី ដែលទើបត្រូវបានលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្លាស់ប្តូរពីប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំថ្នាធ្នង់ ឲ្យទៅធ្វើជាប្រធានក្រុមការងារចុះជួយឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀងវិញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើការអំពាវនាវឱ្យសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋនៅឃុំបុសមន ចូលរួមហូបនំបញ្ចុកតបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។



លោកបានមានប្រសាសន៍ថា ក្នុងនាមជាប្រធានក្រុមការងារចុះជួយឃុំបុសមន ស្រុករំដួល ដែលទើបប្រកាសថ្មី នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោកពិតជាមានក្តីរំភើបឥតឧបមា ដែលបានមកជួបបងប្អូនប្រជាពលរដ្ឋនៅទីនេះ ហើយក៏សូមពាំនាំនូវការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែនឹករលឹកដល់សមាជិកសមាជិការគណបក្សប្រជាជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់មិនថានៅឃុំបុសមននោះទេ គឺនៅទូទាំងប្រទេសតែម្តង។លោកបានបញ្ជាក់ថា ក្នុងនាមលោកជាប្រធានក្រុមការងារចុះជួយឃុំបុសមន លោកនិងបន្តបេសកម្មការងារបក្ស និងខិតខំពង្រឹងបក្ស គឺធ្វើយ៉ាងណាឲ្យពលរដ្ឋមានជំនឿមកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលឲ្យបានស្ថិតស្ថិរយូរអង្វែងជាប្រយោជន៍រួមនៅមូលដ្ឋាន។




លោក សៅ សុវណ្ណី បានបន្ថែមទៀតថា ថ្ងៃនេះក៏មានការរៀបចំទទួលទាននំបញ្ចុកខ្មែរ ជូនដល់សមាជិកសមាជិការគណបក្ស និងបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំបុសមន ឲ្យបានពិសារមួយពេលផងដែរ ដើម្បីរួមគ្នាក្នុងគោលដៅសាមគ្គីភាព និងឯកភាពជាតិ ហើយការហូបនំបញ្ចុកមិនមែនជាការបំបែកបំបាក់ជាតិនោះទេ៕ សុខជាតិ


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top