Facebook Twitter Google+ Share

រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំនានា ចូលរួមទទួលទាន «នំបញ្ចុកសាមគ្គី» អាហារប្រពៃណីជាតិជាមួយប្រជាពលរដ្ ...

2019-6-9 17:28| jupi | Tnaot

ខេត្តស្វាយរៀង៖ បើនិយាយពីអាហារលក្ខណៈប្រពៃណី គឺមានច្រើនប្រភេទក្នុងសង្គមខ្មែរ ហើយក្នុងនោះ នំបញ្ចុក ក៏ជាអា ...

ខេត្តស្វាយរៀង៖ បើនិយាយពីអាហារលក្ខណៈប្រពៃណី គឺមានច្រើនប្រភេទក្នុងសង្គមខ្មែរ ហើយក្នុងនោះ នំបញ្ចុក ក៏ជាអាហារមួយប្រភេទដែលមានលក្ខណៈប្រពៃណី និងមានប្រជាប្រិយភាពនៅក្នុងសង្គមខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន។ អាហារមួយប្រភទនេះ មិនត្រឹមតែជាអាហារយ៉ាងសំខាន់នៃចំណង់ចំណូលចិត្តក្នុងគ្រួសារ របស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងជាអាហារពេញនិយមសម្រាប់ពិធីជប់លៀង និងពិធីបុណ្យផ្សេងៗ ដែលបង្ហាញពីសាមគ្គីភាពនិងភាពស្និទស្នាលរបស់ប្រជាពលរដ្ឋថែមទៀតផង។


អាស្រ័យហេតុនេះ ដើម្បីបញ្ចៀសបានពីចេតនានៃការបំផ្លិចបំផ្លាញដោយជនអគតិមួយចំនួន និងដើម្បីថែរក្សាអាហារប្រកបដោយប្រជាប្រិយភាពនេះ ឱ្យស្ថិតស្ថិរគង់វង្ស ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបំផុសនិងចូលរួមទទួលទាន «នំបញ្ចុក» ដែលជាអាហារប្រកបដោយប្រជាប្រិយភាពនេះ ជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រសួង និងប្រជាពលរដ្ឋនៅឃុំស្វាយរំពារ ឃុំគគីរសោម និងឃុំពពែត នៃស្រុកស្វាយទាប ខេត្តស្វាយរៀង ប្រកបដោយភាពស្និទស្នាលនិងរីករាយយ៉ាងក្រៃលែង។



សូមបញ្ជាក់ថា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នឹងធ្វើការពិភាក្សាគ្នា អំពីការស្នើដាក់នំបញ្ចុកជាម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើទៅអង្គការយូណេស្កូ សុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោក ក្រោយព្រឹត្តិការណ៍ពិសានំបញ្ចុកសន្តិភាពនៅទូទាំងប្រទេសរួចរាល់៕ Mithona








Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top