Facebook Twitter Google+ Share

ចាប់ចោរលួចរថយន្តម្នាក់ បញ្ជូនឲ្យតុលាការ ចំណែករថយន្តប្រគល់ឲ្យម្ចាស់ដើមវិញ

2019-7-15 16:44| jupi | Tnaot

រាជធានីភ្នំពេញ៖ សំណុំរឿងបាត់រថយន្ដមួយគ្រឿង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីយប់រំលងអធ្រាត្រឈានចូលថ ...

រាជធានីភ្នំពេញ៖ សំណុំរឿងបាត់រថយន្ដមួយគ្រឿង នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ឥឡូវត្រូវបានបង្ក្រាបហើយ ដោយសមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ ដកហូតកាំភ្លើងខ្លីមួយដើម និងរកឃើញរថយន្តមកប្រគល់ឲ្យម្ចាស់ដើមវិញ។



លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា សមត្ថកិច្ចបានបើកការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាពាក់ព័ន្ធ និងបានឃាត់ខ្លួនជនសង្ស័យនៅរសៀលថ្ងៃទី១៣ កក្កដា ឆ្នាំ២០១៩ នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ហើយបានដកហូត អាវុធខ្លីមួយដើម ម៉ាក K54 បង់មួយ និងគ្រាប់៧គ្រាប់ ពីជនសង្ស័យផងដែរ។ ក្នុងនោះសមត្ថកិច្ចបាននាំជនសង្ស័យទៅដកហូតរថយន្តដែលជនសង្ស័យបានយកទៅលាក់ទុកនៅផ្ទះប្រជាពលរដ្ឋមួយកន្លែងក្នុងឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។


ជនសង្ស័យឈ្មោះ តី សុភ័ក្រ ភេទប្រុស អាយុ៣០ឆ្នាំ ជននេះបានសារភាពថា ខ្លួនពិតជាបានលួចរថយន្ដខាងលើ និងប្រើប្រាស់អាវុធដោយខុសច្បាប់មែន។ បច្ចុប្បន្ន រថយន្តត្រូវបានប្រគល់ឲ្យម្ចាស់ដើម ចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីសម្រេចតាមច្បាប់៕ មករា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top