Facebook Twitter Google+ Share

ព្រហើនណាស់ ឃើញប្រពន្ធគេដេកម្នាក់ឯង ស្ទុះចូលចាប់រំលោភ ប្តីគេមកទាន់ ត្រូវ២ដៃ មុនឲ្យសមត្ថកិច្ច ... ...

2019-7-15 16:49| jupi | Tnaot

រាជធានីភ្នំពេញ៖ ព្រហើនណាស់ ជនសង្ស័យម្នាក់ឃើញប្រពន្ធគេដេកក្នុងបន្ទប់ ស្ទុះមកប្រុងរំលោភ តែត្រូវប្តីជនរងគ ...

រាជធានីភ្នំពេញ៖ ព្រហើនណាស់ ជនសង្ស័យម្នាក់ឃើញប្រពន្ធគេដេកក្នុងបន្ទប់ ស្ទុះមកប្រុងរំលោភ តែត្រូវប្តីជនរងគ្រោះឃើញទាន់ ចាប់បោចសក់ ដាល់២ដៃ រួចប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗ កាលពីវេលាម៉ោង៥ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបន្ទប់សាលាវិចិត្រសិល្បៈ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



ជនដៃដល់មានឈ្មោះ ផន រ៉ន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករំណង់សាលាវិចិត្រសិល្បៈ ស្នាក់នៅក្នុងការដ្ឋានសំណង់សាលាវិចិត្រសិល្បៈ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ ឈ្មោះ ក.យ.ល ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅសាលាវិចិត្រសិល្បៈ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើរហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ស្រាប់តែមានជនដៃដល់ខាងលើ ដើរមកបើកទ្វារបន្ទប់ដេករបស់ជនរងគ្រោះ ធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភទាំងកំរ៉ោល តែត្រូវប្តីរបស់ជនរងគ្រោះឈ្មោះ ប៊ុន ណារ័ត្ន ឃើញទាន់ក៏បានស្ទុះមកចាប់បោចសក់ក្បាលជនដៃដល់ ដាល់២ដៃ ទើបប្រគល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីចាត់ការតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់៕ មករា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top