Facebook Twitter Google+ Share

មន្ត្រីជំនាញចុះផ្សព្វផ្សាយវិធីការពារជំងឺបេសជ្រូកអាហ្វ្រិកដល់ពលរដ្ឋនៅស្រុកកំពង់ត្របែក!

2019-7-15 16:51| jupi | Tnaot

ខេត្តព្រៃវែង៖ ប្រជាកសិករចំនួន៣៦គ្រួសារដែលប្រកការងារ ចិញ្ចឹមជ្រូក នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ...

ខេត្តព្រៃវែង៖ ប្រជាកសិករចំនួន៣៦គ្រួសារដែលប្រកការងារ ចិញ្ចឹមជ្រូក នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ត្រូវបានមន្ត្រីជំនាញ ហៅមកពន្យល់ផ្សព្វផ្សាយណែនាំ របៀបការពារជំងឺប៉េសជ្រូកអាហ្វ្រិក ។

នៅភូមិព្រៃម្នាស់ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៩ នេះ។



មន្ត្រីជំនាញរបស់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម នៃការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តព្រៃវែង ។

បានចុះពន្យល់ ដល់កសិករ អ្នកចិញ្ចឹមជ្រូក ដើម្បីការពារកុំឲ្យមានការឆ្លងជំងឺ ប៉េសជ្រូកអាហ្វ្រិក ។

លោក ចិន វិសាល ប្រធានការិយាល័យបសុព្យាបាល បានមានប្រសាសន៍ថា៖ តំបន់ផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក ដែលក្រសួងកសិកម្មបានប្រកាស នៅភូមិឬស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។


ហើយជាប់ខេត្តព្រៃវែង បានធ្វើឲ្យប្រជាកសិករ អ្នកចិញ្ចឹមជ្រូក ភ័យព្រួយខ្លាច ជំងឺឆ្លង ទើបលោកចុះទៅពន្យល់ដល់ពួកគាត់ឲ្យបានយល់ដឹង ។

លោក បន្តថា ទី១ ពន្យល់ពីនិម្មិតហេតុនៃជំងឺ ទី២ប្រភេទសត្វទទួលជំងឺ ទី៣ ការចម្លងរោគ ទី៤ រោគសញ្ញានៃជំងឺ ។

និងទី៥ ការទប់ស្កាត់ នងវិធានការជីវសុវត្ថិភាព ដល់កសិករឲ្យយល់ដឹង ទាំង៣៦គ្រួសារ ។



លោកបន្ថែមថា សត្វងាប់ ឬយកសាច់មានជំងឺមកហូប ងាយធ្វើឲ្យជ្រូកចិញ្ចឹម ងាយប្រឈមងាប់បាន ព្រោះថា មេរោគប៉េសជ្រូកអាហ្វ្រិកនេះ វាលាក់ខ្លួនកម្រិតខ្ពស់ ហើយយើងមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ៕​ យឺត ​ភារ៉ា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top