Facebook Twitter Google+ Share

អាជ្ញាធរជាតិអប្សរា នឹងពង្រីកការដា្ឋនស្រះអង្គរវត្ដខាងជើងដើម្បីពន្លឿនការងារជួសជុលស្រះ

2019-7-15 17:04| jupi | Tnaot

សៀមរាប៖ ដោយមើលឃើញពីស្ថានភាពជាក់ស្តែងនៃការដ្ឋានជួសជុលស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តមានភាពតូចចង្អៀត ពិ ...

សៀមរាប៖ ដោយមើលឃើញពីស្ថានភាពជាក់ស្តែងនៃការដ្ឋានជួសជុលស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តមានភាពតូចចង្អៀត ពិបាកក្នុងការបំពេញការងារ ធ្វើឱ្យដំណើរការជួសជុលមានភាពយឺតយ៉ាវ អាជ្ញាធរជាតិអប្សរានឹងពង្រីកការដ្ឋាននេះបន្ថែមទៀត ដើម្បីមានភាពងាយស្រួលដល់ការបំពេញការងារនិងពន្លឿនសកម្មភាពជួសជុលអោយឆាប់រួចរាល់។

 


លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានអោយដឹងថា បច្ចុប្បន្ននេះ ការដ្ឋាននេះមានភាពតូចចង្អៀត ដែលធ្វើការជួសជុលអូសបន្លាយពេលវេលាយូរ តាមរយៈសកម្មភាពនេះនឹងធ្វើឱ្យប៉ះពាល់ខ្លះដល់ការផ្តិតយករូបភាពថ្ងៃរះនិងប្រាសាទអង្គរវត្ត។



លោក ស្នើអោយភ្ញៀវទេសចរជាតិ-អន្តរជាតិ មគ្គុទ្ទេសក៍ទេសចរណ៍ មេត្តាយោគយល់ចំពោះការបិទមិនឱ្យដំណើរការផ្នែកខ្លះនៃស្រះខាងជើងមួយរយៈ និងសូមទៅថតរូបនៅស្រះខាងត្បូងវិញ ដើម្បីទុកលទ្ធភាពឱ្យអ្នកជំនាញបំពេញការងារជួសជុលអភិរក្សសម្បត្តិដូនតាខ្មែរឱ្យបានស្រួលនិងប្រកបដោយគុណភាព។



បើតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការបើកការដ្ឋានជួសជុល និងធ្វើកំណាយនេះមានរយៈពេលជាងមួយឆ្នាំមកហើយ ក៏មិនទាន់បានធ្វើច្រើននៅឡើយទេដោយសារធ្វើកាសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធស្រះ

បុរាណមួយនេះអោយបានល្អិតល្អន់ ដើម្បីកុំអោយមានផលប៉ះពាល់បេតិកភណ្ឌដ៏មានតម្លៃមហាសាលមួយនេះ៕

ជា ស្រស់


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top