Facebook Twitter Google+ Share

តារាសម្ដែង យន សុភ័ក្រ្ដ និងសមាគមស្នាមញញឹមសម្រុកធ្វើសកម្មភាពសប្បុរសធម៌

2019-7-17 10:27| jupi | Tnaot

កាល​ពី​​ពេល​ថ្មីៗ​នេះ​​តារា​សម្ដែង និង​ចម្រៀង យន សុភ័ក្រ្ដ ​និង​សមាគម​ស្នាម​ញញឹម​បាន​សម្រុក​ចេញ​ធ្វើ​ស ...

កាល​ពី​​ពេល​ថ្មីៗ​នេះ​​តារា​សម្ដែង និង​ចម្រៀង យន សុភ័ក្រ្ដ ​និង​សមាគម​ស្នាម​ញញឹម​បាន​សម្រុក​ចេញ​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ចុះ​ចែក​អំណោយ​​ដល់​ក្មេង​ៗ​ និង​ចាស់​ជរា​ដែល​កំពុង​តែ​ជួបភាព​ខ្វះ​ខាត​នៅ​តាម​បណ្ដា​ខេត្ត​នានា។



 លោក យន សុភ័ក្រ្ដ ថា​សមាគម​ស្នាម​ញញឹម​ ក្រៅ​ពី​ចុះ​ចែក​អំណោយ​ដល់​​ប្អូន​ៗ​ និង​ចាស់​ជរា​​នៅ​តំបន់​ដាច់​ស្រយាលហើយ​នោះ​សមាគម​នេះ​ក៏រួម​ចំណែក​ជួយ​សង្គម​មួយ​ចំនួន​ទៀត​​ក្នុង​ការ​ថែរក្សារ​បរិស្ថាន​ដោយ​ដាំ​ដើម​​ផង​ដែរ។



ចំពោះ​ថវិកា​​សប្បុរធម៌​ដែល​​យក​ទៅ​ជួយ​ប្អូន​ៗ​សិស្សានុស្សិស្ស​​ និង​ចាស់​ជរា​នោះ​គឺ​ក្រុម​សមាគម​ស្នាម​ញញឹម​​បាន​រួម​ដៃ​គ្នា​ដើរ​រៃអង្គាស​ពី​សប្បុរជន​ចិត្ត​បុណ្យ​​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​​ផង​ដែរ។



លោក​ថា៖”សមាគមស្នាមញញឹម​នៅតែបន្តការងារមនុស្សធម៌តាមតែអាចធ្វើបានប្រសិនបើសមាជិកមានពេលហើយស្វែងរកបានអ្នកជួយដោយទឹកចិត្ត។យើងផ្តោតលើកុមារដែលជាទំពាំងស្នងឬស្សីជាសំខានបន្ទាប់មកបរិស្ថាន។ខាងក្រុមការងារខ្ញុំ​នៅតែបើកទូលាយរាល់អ្នកដែលចង់ចូលរួមមិនប្រកាន់ឡើយឲ្យ​តែការងារបែបមនុស្សធម៌យើងពេញចិត្តទទួលរួមសហការគ្នា”។








អត្ថបទ៖សាត់ត្រា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top