Facebook Twitter Google+ Share

ស្រុក​ផ្សេង​ៗ​ខ្វះ​ទឹក​ ​តែ​ស្រុក​មេសាង​ ​ភ្លៀង​ជោគជាំ​រលួយ​ស្រូវ​អស់​

2019-7-17 11:52| jupi | Tnaot

​ខេត្តព្រៃវែង​៖​ ​ខណៈ​ដែល​ស្រុក​ផ្សេង​ៗ​នៅក្នុង​ខេត្តព្រៃវែង​ខ្លះ​កំពុង​ខ្វះ​ទឹក​ធ្វើស្រែ​ ​ព្រោះតែ​ភ ...

​ខេត្តព្រៃវែង​៖​ ​ខណៈ​ដែល​ស្រុក​ផ្សេង​ៗ​នៅក្នុង​ខេត្តព្រៃវែង​ខ្លះ​កំពុង​ខ្វះ​ទឹក​ធ្វើស្រែ​ ​ព្រោះតែ​ភ្លៀង​ធ្លាក់​មិន​ជោគជាំ​នោះ​ ​សម្រាប់​ប្រជាកសិករ​រស់នៅ​ភូមិ​ពោន​ ​ភូមិ​ព្រ​ហ៊ា​រ​ ​ត្រពាំង​ស្គន់​ ​ត្រោក​ ​និង​ភូមិ​បឹង​ ​ឃុំ​ច្រេស​ ​ស្រុក​មេសាង​ ​ខេត្តព្រៃវែង​ ​បែរជា​ត្អូញត្អែរ​ថា​ ​ភ្លៀង​ធ្លាក់​ច្រើនពេក​ ​ធ្វើឲ្យ​ស្រូវ​ពួកគាត់​រលួយ​ងាប់​អស់​ទៅវិញ​។​



​ពួកគាត់​លើកឡើង​ថា​ ​នៅ​ឆ្នាំនេះ​ ​ស្រុក​មេសាង​ទទួល​បាន​ទឹកភ្លៀង​ជោគជាំ​ធ្វើឲ្យ​លិច​ស្រូវ​ដែល​ពួកគាត់​សាប​ព្រួស​រលួយ​អស់​ ​ដោយ​អ្នកខ្លះ​ត្រូវ​ព្រួស២​ ​ទៅ៣ដង​ហើយ​។​ ​ងាក​មក​តម្លៃ​ស្រូវ​វិញ​ ​នៅ​ឆ្នាំនេះ​ក៏​ចុះថោក​ដែរ​ ​ដោយ​ពួកគាត់​លក់​បាន​តម្លៃ​តែ៦០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​ ​ខណៈ​កាលពីឆ្នាំទៅ​នៅ​រដូវ​នេះ​ ​តម្លៃ​ស្រូវ​អាច​លក់​បាន​ដល់ទៅ៨០០រៀល​ឡើង​ទៅ​។​


កសិករ​បន្ត​ថា​ ​តំបន់​នេះ​មួយឆ្នាំ​ធ្វើ​បានតែ​ម្តង​ទេ​ ​ដោយសារ​គ្មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ហើយ​ម្នា​ក់ៗ​បាន​បង្កើន​នូវ​ការ​សាប​ព្រួស​ ​វិវត្តន៍​ឈានឡើង​ ​ឲ្យបាន២ដង​ក្នុង​មួយឆ្នាំ​ ​ដោយ​បើ​អស់​ទឹកភ្លៀង​ ​ពួកគាត់​នឹង​ប្រើ​ទឹក​អណ្តូង​ ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​បង្កើន​រដូវ​នេះ​សល់​ស្រូវ​ទុក​ហូប​ទុក​លក់​ ​ដោះស្រាយ​ជីវភាព​៕​

​អត្ថបទ​ ​៖​ ​យឺត​ ​ភា​រ៉ា​


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top