Facebook Twitter Google+ Share

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បន្សល់ជនរងគ្រោះជាយុវតីសន្លប់ស្តូកស្តឹងនៅនឹងកន្លែង

2019-7-17 14:28| jupi | Tnaot

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី កើ ...

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយករណី កើតឡើងរវាងម៉ូតូនិងម៉ូតូ បុកគ្នាពេញទំហឹងនៅចំណុចមុខស្ទូឌីយោបាយ័ន តាមបណ្ដោយផ្លូវ៣៧១ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 



បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវតីរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពាក់ស្លាកលេខ ភ្នំពេញ 1X-3050 ធ្វើដំណើរតែម្នាក់ឯងតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀតមិនចាំស្លាកលេខម៉ាកស្កុបពី ពណ៌ស ចេញពីផ្លូវខាងក្នុងមក ទិសដៅបញ្ច្រាសគ្នា ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះខ្ទាតចេញពីម៉ូតូប្រហែលជា៥ម៉ែត្រ សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ចំណែកម៉ូតូបង្កបានបន្ថែមល្បឿនរត់គេចបាត់ស្រមោលតែម្តង។



ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងទាក់ទងរថយន្តសង្គ្រោះមកដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់។ ចំណែកម៉ូតូជនរងគ្រោះ សមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ១ រង់ចាំសាច់ញាតិជនរងគ្រោះទទួលយកទៅវិញ៕ ហ៊ីម សាម៉េត


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top