Facebook Twitter Google+ Share

(Update)៖ បាក់រលំអគារនៅ​ទីក្រុងប៉ុមបៃ ប្រទេសឥណ្ឌា អ្នកស្លាប់បានកើនឡើង​ដល់​១៤នាក់

2019-7-17 15:08| jupi | Tnaot

ជនរងគ្រោះបាត់បង់ជីវិត​ដោយសារ​ហេតុការណ៍​បាក់រលំអគារ​នៅទីក្រុងប៉ុមប៉ៃ ប្រទេសឥណ្ឌា រហូតមកដល់ពេលនេះ បានកើ ...

ជនរងគ្រោះបាត់បង់ជីវិត​ដោយសារ​ហេតុការណ៍​បាក់រលំអគារ​នៅទីក្រុងប៉ុមប៉ៃ ប្រទេសឥណ្ឌា រហូតមកដល់ពេលនេះ បានកើនឡើង​ដល់​១៤នាក់ហើយ ខណៈដែល​៨នាក់​ត្រូវបានជួយសង្គ្រោះ ។ មូលហេតុនៃការបាក់រលំអគារនេះ នៅមិនទាន់ដឹង ខណៈសមត្ថកិច្ចផ្តោតលើកិច្ចការជួយសង្គ្រោះ​មនុស្ស​​ជាអាទិភាព ។ 



សារព័ត៌មានស៊ីនហួ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩​ បានផ្សាយថា ប៉ូលិស​ទីក្រុងប៉ុមបៃ​បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិត​ដោយសារហេតុការណ៍​បាក់រលំអគារ​នៅក្នុងទីក្រុងប៉ុមបៃ បានកើនឡើង​១៤នាក់ ខណៈ៨នាក់​ត្រូវបានសង្គ្រោះ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ជនរងគ្រោះពីរនាក់​បានចេញពីមន្ទីរពេទ្យ​ ក្រោយការព្យាបាលរបស់ក្រុមគ្រូពេទ្យផងដែរ ។  



ប្រភពបានបន្តថា មនុស្សជាច្រើននាក់​ ភ័យខ្លាចតែនៅជាប់ក្រោមគំនរបាក់បែក ខណៈគ្រឿងយន្ត និងឧបករណ៍ដទៃផ្សេងទៀត​ មិនបានចូលទៅកាន់​ទីតាំង​​ដោយសារផ្លូវតូចចង្អៀត ។ អគារ​កម្ពស់៤ជាន់​បានបាក់រលំ​កាលពី​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ហើយជនរងគ្រោះបាត់បង់ជីវិត ត្រូវ​គេអះអាងថា អាចកើនឡើង​ជាងនេះ ។ 



លោក Devendra Fadnavis អភិបាលរដ្ឋ Maharashtra បានថ្លែងប្រាប់អ្នកកាសែត​ថា យើងបានអនុញ្ញាត​ឲ្យមានការអភិវឌ្ឍ​ក្នុងតំបន់នេះ ។ យើងនឹងដឹង​ ក្រោយពីការស៊ើបអង្កេត ។ នៅពេលនេះ យើងផ្តោត​លើការ​សង្គ្រោះមនុស្សដែលនៅជាប់គាំង ៕ thach086


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top