Facebook Twitter Google+ Share

មនុស្ស៥នាក់រងរបួសធ្ងន់ស្រាល និងម្នាក់ស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥ ...

2019-7-17 15:15| jupi | Tnaot

បើតាមរបាយការណ៍នគរបាលស្រុកក្រគរបង្ហាញថា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិ ...

ខេត្តពោធិ៍សាត់៖ បុរសជាព្រូរថយន្តម្នាក់បានស្លាប់ និងមនុស្ស៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បីទីតាំងក្នុងថ្ងៃតែមួយ។

បើតាមរបាយការណ៍នគរបាលស្រុកក្រគរបង្ហាញថា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកជិះម៉ូតូជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដែលឆ្លងកាត់ផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៣នាក់។ 



ដោយឡែកនៅលើកំណាត់ផ្លូវជាតិលេខ៥ដដែល ស្ថិតក្នុងភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ក៏កើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយមានរថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកមនុស្សកំពុងឈរធ្វើចរាចរណ៍ បណ្ដាលឲ្យរងរបួស ហើយរថយន្តបង្កជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ធ្វើឲ្យមនុស្សម្នាក់រងរបួស និងខូចខាតរថយន្តទាំង២គ្រឿង។ 



ចំណែកនៅពាក់កណ្ដាលអធ្រាត្រថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តហ៊ីយ៉ាន់ដាយបុកជាមួយរថយន្តហ៊ីយ៉ាន់ដាយដូចគ្នា បណ្ដាលឲ្យព្រូរថយន្តម្នាក់បានស្លាប់បាត់បង់ជីវិត និងខូចខាតម៉ូតូចតក្បែរនោះចំនួន ២គ្រឿងផងដែរ។

នគរបាលបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មន្រ្ដីជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក កំពុងបន្តនីតិវិធីទៅតាមច្បាប់៕ វណ្ណា




Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top