Facebook Twitter Google+ Share

ក្រុម​មេធាវី​សម្ដេច​ក្រឡាហោម​ចូល​តុលាការ​ការពារ​បណ្ដឹង​ប្ដឹង​លោក​ ​សម​ ​រង្សុី​

2019-7-17 15:24| jupi | Tnaot

​រាជធានី​ភ្នំពេញ​ ​៖​ ​ក្រុម​មេធាវី​តំណាងដោយ​អ​ណ​ត្ត​របស់​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​នៅ​ព្រឹក​ថ្ងៃទី១ ...

​រាជធានី​ភ្នំពេញ​ ​៖​ ​ក្រុម​មេធាវី​តំណាងដោយ​អ​ណ​ត្ត​របស់​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​នៅ​ព្រឹក​ថ្ងៃទី១៧​ ​កក្កដា​ ​ឆ្នាំ២០១៩នេះ​ ​បាន​ចូល​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ឆ្លើយ​បំភ្លឺ​ការពារ​បណ្ដឹង​ ​និង​បន្ថែម​ឯកសារ​ភស្តុតាង​មួយចំនួន​ទៀត​ដើម្បី​ដាក់បន្ទុក​លើ​ទណ្ឌិត​សម​ ​រង្សុី​។​

​លោក​មេធាវី​ ​ហាក់​ ​សៀក​លី​ ​បាន​ថ្លែង​ថា​ ​រហូតមកដល់​ពេលនេះ​ ​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​នៅតែ​មាន​ជំហរ​ដាច់ខាត​ក្នុង​ការ​ប្ដឹង​លោក​ ​សម​ ​រង្សុី​ ​ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​ទង្វើ​ខុសច្បាប់​របស់​លោក​ ​សម​ ​រង្សុី​ ​។​ ​ចំពោះ​ការ​ចូល​មក​តុលាការ​នា​ព្រឹក​នេះ​ ​ក្នុងនាម​ជា​មេធាវី​តំណាង​ ​លោក​នៅតែ​ទទូច​ទាមទារ​ឲ្យ​តុលាការ​ចោទប្រកាន់​ ​និង​ផ្ដន្ទាទោស​បុគ្គល​ ​សម​ ​រង្សុី​ ​ឲ្យ​បាន​មុឺង​ម៉ាត់​បំផុត​តាមច្បាប់​ ​និង​ទាមទារ​សំណង​ចំនួន៤០០០លាន​រៀល​។​



​លោក​មេធាវី​ ​ហាក់​ ​សៀក​លី​ ​បាន​បញ្ជាក់​ថា​ ​តាម​ការ​ជូនដំណឹង​របស់​អយ្យការ​អម​តុលាការ​ ​គឺ​លោក​ព្រះរាជអាជ្ញា​បាន​កោះហៅ​លោក​ ​សម​ ​រង្សុី​ ​ឲ្យ​ចូលខ្លួន​មក​តុលាការ​នៅ​ថ្ងៃទី៣១​ ​កក្កដា​ ​ឆ្នាំ២០១៩ខាងមុខនេះ​។​

​គួរ​រំលឹក​ថា​ ​ក្រុម​មេធាវី​តំណាងដោយ​អ​ណ​ត្តិ​របស់​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​បាន​ដាក់ពាក្យ​បណ្ដឹង​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​មានកម្ម​វត្ថុ​ ​ប្ដឹង​លោក​ ​សម​ ​រង្សុី​ ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទ៍​ ​តាម​មាត្រា​ ​៤៩៤​ ​មាត្រា៤៩៥​ ​នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ​។​

​តាម​ខ្លឹមសារ​នៃ​ពាក្យបណ្ដឹង​ដែល​ក្រុម​មេធាវី​ដាក់​ជូន​តុលាការ​កាលពី​ថ្ងៃទី១​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​បាន​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃទី០២​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ឈ្មោះ​ ​សម​ ​រង្សុី​ ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេ​សបុ​ក​ផ្លូវការ​របស់​ខ្លួន​អំពី​ការ​ទទួលមរណៈភាព​របស់​លោក​ ​ហុក​ ​ឡង​ឌី​ ​អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​មានខ្លឹមសារ​ថា​ ​«​ ​ឥឡូវ​លោ​ក​ឌី​ ​វិជ្ជា​ ​ដឹង​ច្បាស់​ហើយពី​ឃាតកម្ម​លើ​បិតា​របស់​លោក​ ​។​ ​លោ​ក​ឌី​ ​វិជ្ជា​ ​កំពុង​គិតគូរ​អំពី​ផែនការ​សងសឹក​ឲ្យ​បិតា​របស់​លោក​ ​។​ ​ផែនការ​នេះ​មានការ​គាំទ្រ​ពី​លោក​ ​ស​ ​ខេង​ ​ពីព្រោះ​លោ​កស​ ​ខេង​ ​ដឹងខ្លួន​ថា​ ​លោក​ ​ហ៊ុន​ ​សែន​កំពុង​រៀបចំផែនការ​ដក​ដំណែង​របស់​គាត់​ ​ឬក៏​កំចាត់​គាត់​តែម្ដង​ ​ដើម្បីឲ្យ​កូនប្រុស​បង្កើត​របស់​លោក​ ​ហ៊ុន​ ​សែន​ ​គឺ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​លោក​ ​ហ៊ុន​ ​ម៉ា​និ​ត​ ​លោក​ ​ហ៊ុន​ ​ម៉ា​នី​ ​មក​បន្តវេន​ពី​លោក​ ​ហ៊ុន​ ​សែន​ ​ដោយ​មិន​មាន​នរណា​អាច​រារាំង​បាន​ចំពោះ​នយោបាយ​គ្រួសារនិយម​របស់​លោក​ហ៊ុន​ ​សែន​ ​នេះ​ ​»​ ​។​

​ក្រោយមក​ទៀត​នៅ​ថ្ងៃទី៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ឈ្មោះ​ ​សម​ ​រង្សុី​ ​បាន​ផ្ដល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក​ ​VOA​ ​ដោយ​ក្នុង​បទ​សម្ភាស​នោះ​ឈ្មោះ​ ​សម​ ​រង្ស៊ី​ ​បាន​និយាយ​នូវ​ខ្លឹមសារ​ប្រហាក់​ប្រហែល​និង​សារ​លើ​ហ្វេ​សបុ​ក​របស់​ខ្លួន​ដែរ​។​

​ពាក្យបណ្ដឹង​បាន​បញ្ជាក់​ទៀត​ថា​ ​ការ​ប្រឌិត​ព័តិ​មាន​ទំលាក់​កំហុស​ ​និង​មូល​បង្កាច់​របស់​ឈ្មោះ​សម​ ​រង្សី​ ​ខាងលើ​ដើម្បីឲ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ​នៃ​រាជរដ្ឋាភិបាល​មានការ​សង្ស័យ​គ្នា​ ​និង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ដែល​អាច​ធ្វើឲ្យ​មាន​វិវាទ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​។​ ​ទង្វើ​ទាំងនេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​ឈ្មោះ​ ​សម​ ​រង្សុី​ ​មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ញុះញង់​ ​បំផុសបំផុល​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​របស់​ថ្នាក់ដឹកនាំ​កំពូល​ ​នៃ​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​ថ្នាក់ដឹកនាំ​កំពូល​គណបក្សប្រជាជន​កម្ពុជា​ ​ដើម្បីឲ្យ​មាន​ចលាចល​ ​និង​ភាព​វឹកវរ​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​បំផ្លិច​បំផ្លាញ​ដល់​ស្ថេរ​ភាព​នយោបាយ​ ​និង​សន្តិភាព​ជាតិ​ទាំងមូល​៕​ ​មករា​


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top