Facebook Twitter Google+ Share

ពលរដ្ឋនៅអាស៊ី​ខាងត្បូងជិត​៦លាននាក់​​រងផលប៉ះពាល់​ ដោយសារគ្រោះទឹកជំនន់

2019-7-17 15:25| jupi | Tnaot

សារព័ត៌មានចិន ស៊ីនហួ បានផ្សាយ​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នេះ ថា សហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទ ...

សារព័ត៌មានចិន ស៊ីនហួ បានផ្សាយ​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នេះ ថា សហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) បានបញ្ជាក់ថា មនុស្ស​ជិត​៦លាននាក់ ​​នៅតំបន់អាស៊ីខាងត្បូង ​រងផលប៉ះពាល់ ​ដោយសារជំនន់ទឹកភ្លៀង ដែលបានធ្លាក់ខ្លាំង នៅក្នុងរដូវវស្សានេះ។ សូម្បីតែគ្រាន់តែ​ នៅរដ្ឋមួយប៉ុណ្ណោះ ក្នុងប្រទេសឥណ្ឌា មានមនុស្សជាង១លាននាក់ ​បាត់បង់ទីជម្រក។ 




ក្រុមអ្នកស្ម័គ្រចិត្ត​របស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅទូទាំងបង់ក្លាដែស, ឥណ្ឌា និងនប៉ាល់ បាននិងកំពុងខ្វាត់ខ្វែង​ផ្គត់ផ្គង់ ផ្តល់ជាម្ភារ​​​ទៅដល់សហគមន៍​ជាច្រើន និងបានប្រុងប្រៀបខ្លួន​រកទីកន្លែង ខណៈដែលតំបន់ជាច្រើន​ នៅពេលខាងមុខនេះ ទំនង​ជារងនូវគ្រោះទឹកជំនន់​ដ៏អាក្រក់​នោះ ។



ប្រភព IFRC បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ថា ចំនួន​ជនរងគ្រោះ​ប្រហែលជាកើនឡើងច្រើនជាងនេះ ហើយគេក៏មានការព្រួយបារម្ភ​អំពីសក្តានុពល នៃ​​​កង្វះម្ហូបអាហារ និងជំងឺតម្កាត់​ផ្សេងៗ ឆ្លងរាលដាលផងដែរ។  

នាយក IFRC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Xavier Castellanos បានបញ្ជាក់ថា យើងបានឃើញ​កំណើន​ នៃជនបាត់បង់ទីជម្រក និង​បាត់បង់ជីវិត​អាយុជីវិត​រាល់ថ្ងៃ ដោយសារតែភ្លៀង។ សហគមន៍ទាំងមូល​ត្រូវកាត់ផ្តាច់ ដោយទឹកជំនន់ ហើយបញ្ហានេះកំពុងបង្កើន​ហានិភ័យ​​ដល់មនុស្ស​​ប្រឈម​នឹងការអត់ឃ្លាន់ និងការឈឺថ្កាត់ ។



បញ្ហាភ្លៀងធ្លាក់ខ្លាំង​ក្នុងរដូវវស្សានេះ​ បង្កជាទឹកជំនន់​ ហើយបណ្តាលឲ្យមនុស្សស្លាប់ និងបាត់បង់ទីជម្រក​ទ្រង់ទ្រាយធំ​រៀងរាល់ឆ្នាំ ​នៅប្រទេសអាស៊ី​ភាគខាងត្បូងនេះ។ 

សូម្បីតែនៅក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា ក៏មានមនុស្សជាង១លាននាក់ ​គ្មានទីជម្រក ក្រោយទឹកជំនន់ជន់លិច​ភូមិឋានរបស់ប្រជាជនសរុប​​៧៤៩ភូមិ។

 


ដោយឡែកនៅក្នុងប្រទេសនេប៉ាល់វិញ ក៏មានបណ្តាស្រុកជាច្រើន ​បានរងនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរ លិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ ហើយបញ្ហានេះមិនធ្លាប់ជួបប្រទះ ពីមុនមក។ ជាមួយក្នានេះដែរ នៅក្នុងប្រទេសបង់ក្លាដែស គឺមាន១​ភាគ៣​ នៃប្រទេសនេះ ​ត្រូវទឹកលិច បង្កឲ្យមនុស្ស​ប្រហែល ​១៤ ០០០នាក់​ បាត់បង់ទីជម្រក ខណៈលំនៅឋាន​ជាង​ ១១០០០​ខ្នង ត្រូវលិចទឹក ។ កាលពីសប្តាហ៍មុន ភ្លៀងខ្លាំង​បណ្តាល​បាក់ដី​ជាង​២០០កន្លែង នៅទីក្រុង Cox's Bazar ភាគអាគ្នេយ៍​​របស់បង់ក្លាដែស ហើយមនុស្សប្រហែល ៩០០០០០នាក់​ ភៀសខ្លួន​ទៅជ្រក​ក្រោមដំបូលប្រក់តង់បណ្តោះអាសន្ន ៕ thach086


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top