Facebook Twitter Google+ Share

ប៉ះ សំប៉ូលីដា ម្ដងក្នុងនាមជាប្ដីក្មេងកំលោះសង្ហា ណារ៉ា រឹងខ្លួនស្ទើរនិយាយមិនរួចពេលសម្ដែង

2019-7-17 15:27| jupi | Tnaot

ត្បិត​តារាសម្ដែង​វ័យ​ក្មេង​ ណារ៉ា ហៅ Hea Po ចូល​ប្រឡូក​សិល្បៈ​បាន​ប៉ុន្មាន​ឆ្នាំ​ទៅ​ហើយ​ក្ដីតែ​លោក​មិន​ធ្ ...

ត្បិត​តារាសម្ដែង​វ័យ​ក្មេង​ ណារ៉ា ហៅ Hea Po ចូល​ប្រឡូក​សិល្បៈ​បាន​ប៉ុន្មាន​ឆ្នាំ​ទៅ​ហើយ​ក្ដីតែ​លោក​មិន​ធ្លាប់​ប៉ះ​ជាមួយ​​អ្នកនាង សំប៉ូលីដា នោះ​ទេ​ហើយ​នេះ​​ក៏​ជា​លើក​ទី១​ដែល​កំលោះ​​ សង្ហា​រូបនេះ​ចាប់​ដៃ​គូសម្ដែង​ជាមួយ​នាង ជា​ប្ដី​ប្រពន្ធ​ក្នុងរឿង “កូនពស់កេងកង”។




ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​នៅ​ពេល​សម្ដែង​រឿង​ “កូនពស់កេងកង”​ជាមួយ​អ្នកនាង សំប៉ូលីដា ធ្វើ​ឲ្យ​ ណារ៉ា ខ្មាស​អៀន​ស្ទើរ​ស្ដី​មិន​ចង់​ត្រង់​ឈុត​ឆាក​លោក សម្ដែង​ជា​តួអង្គ​ស្វាមី​របស់​នាង ដែល​មាន​អាយុ​ច្រើន​ជាង​ខ្លួន​ឆ្ងាយ។



ទោះ​បី​ជា​មាន​ភាព​ខ្មាស​អៀន​ខ្លះ​ក្ដី​​តែ​តារា​សម្ដែងវ័យក្មេង ណារ៉ា អាច​សម្ដែង​បាន​ថែម​ទាំង​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ​ទៀត​ផង​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​ជាមួយ​អ្នកនាង សំប៉ូលីដា ដល់​ថ្នាក់​ធ្វើ​ឲ្យ​លោក ហ្វៃ សំអាង ដែល​​ជា​អ្នក​ដឹកនាំ​រឿង​ខាង​លើ​កោតសរសើរ​មិន​ដាច់​ពី​មាត់​​ទេពកោសល្យ​​របស់​លោក។



លោក ណារ៉ា ហៅ Hea Po បន្ថែម​ថា៖ “និយាយ​ទៅ​បង​រឿង​ “កូន​ពស់កេងកង” ហ្នឹង​ខ្ញុំ​អៀន​​បង​សំប៉ូលីដា ណាស់​ព្រោះ​គាត់​អាយុ​ច្រើន​ជាង​ខ្ញុំ​ហើយ​មក​ដើរ​តួ​ប្រពន្ធ​ខ្ញុំ ។ មូល​ហេតុ​ដែល​ខ្ញុំ​ក្មេង​ជាង​គាត់​ដើរ​តួ​ប្រពន្ធ​គាត់​ដោយ​សារ​ភូមិ​ដែល​ខ្ញុំ​រស់នៅ​ហ្នឹង​គេហៅ​ភូមិប្ដីក្មេង ក្នុង​ភូមិហ្នឹង​ស្រីៗ​បាន​ប្ដី​ក្មេង​ទាំងអស់”៕




អត្ថបទ៖សាត់ត្រា



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top