Facebook Twitter Google+ Share

ថ្ងៃនេះ អាជ្ញាធរបើកការដ្ឋានធ្វើរបងហ៊ុមព័ទ្ធបរិវេណអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

2019-7-17 15:29| jupi | Tnaot

ខេត្តព្រះសីហនុ៖ អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំថ្នាក់ជាតិ ...

ខេត្តព្រះសីហនុ៖ អាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំថ្នាក់ជាតិ និងរដ្ឋបាលខេត្តព្រះសីហនុ បានបើកការដ្ឋានធ្វើរបងហ៊ុមព័ទ្ធបរិវេណអាកាសយានដ្ឋាន នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។



លោក វ៉ាន់ ណូរ៉ាក់ នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងជាទីប្រឹក្សាផ្ទាល់លោករដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរណ៍ស៊ីវិលកម្ពុជា បានមានប្រសាសន៍ថា ការធ្វើរបងហ៊ុមព័ទ្ធខាងលើនេះ គឺធ្វើឡើងតាមគម្រោងប្លង់គោលរបស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយចាប់ផ្តើមនៅតាមទីតាំង ដែលបានដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋរួចហើយ។ លោកបន្តថា ចំពោះទីតាំងដីរបស់ប្រជាពលរដ្ឋ ដែលនៅជុំវិញបរិវេណអាកាសយានដ្ឋាន ដែលកំពុងនៅមានវិវាទ មិនទាន់ដោះស្រាយសំណងរួច តម្រូវឲ្យធ្វើរបងហ៊ុំព័ទ្ធនេះ រំលងទុកសិន ដើម្បីបន្តការដោះស្រាយជាមួយប្រជាពលរដ្ឋដោយសន្តិវិធី។








ត្រង់ចំណុចនេះ លោក វ៉ាន់ ណូរ៉ាក់ នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បន្ថែមថា បច្ចុប្បន្ននេះ ដំណើរការជើងហោះហើរឆ្លងកាត់អាកាសយានដ្ឋាននេះ កំពុងមានការកើនឡើង ដោយគិតជាមធ្យម ៣០ជើង ក្នុងមួយថ្ងៃៗ ដែលចាំបាច់ត្រូវការរៀបចំអភិវឌ្ឍន៍ឲ្យបានច្រើនថែមទៀត នូវហេដ្ឋារចនាសម្ពន្ធ័នានា ក្នុងអាកាសយានដ្ឋាននេះជាបន្តបន្ទាប់នាពេលកន្លងមក៕ ដែន អយុធ្យា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top