Facebook Twitter Google+ Share

រថយន្តធុនធំមួយគ្រឿងដាច់ហ្វ្រាំងក្រោយពេលចុះចំណោត អ្នកបើកបរសម្រេចចិត្តបើកបុករង្វង់មូលស្ពានដើម្បីបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរ ...

2019-7-17 15:30| jupi | Tnaot

ខេត្តកំពង់ចាម៖ បុរសជាអ្នកបើកបររថយន្តដឹកអង្កាមម្នាក់ បានសម្រេចចិត្តបើកបុកខឿនរង្វង់មូលស្ពានគីហ្ស៊ូណាក្រ ...

ខេត្តកំពង់ចាម៖ បុរសជាអ្នកបើកបររថយន្តដឹកអង្កាមម្នាក់ បានសម្រេចចិត្តបើកបុកខឿនរង្វង់មូលស្ពានគីហ្ស៊ូណាក្រុងកំពង់ចាម ដើម្បីបញ្ចៀសគ្រោះថ្នាក់ ក្រោយពីបើកចុះចំណោតស្ពាន ស្រាប់តែជាន់ហ្វ្រាំងរថយន្តមិនស៊ី កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩នេះ។



សមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តដឹកអង្កាមខាងលើ ឈ្មោះ គង់ ម៉ាឡី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិព្រែកស្រឡៅ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បើកបររថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ ៥តោន ពាក់ស្លាកលេខ ភ្នំពេញ 2B-1146 បើកបរពីខេត្តត្បូងឃ្មុំចូលក្រុងកំពង់ចាម។



ប្រភពដដែលបានឱ្យដឹងថា ការសម្រេចចិត្តរបស់អ្នកបើកបរខាងលើ ដែលបើកបុកខឿនរង្វង់មូលនោះ ជាហេតុផលដើម្បីបញ្ចៀសគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារស្មារតីគ្រប់គ្រងដៃចង្កូតបានល្អ ហើយជាមួយគ្នានោះ សមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោមរកសារធាតុគ្រឿងញៀនដែរ ប៉ុន្តែលទ្ធផលគឺអ្នកបើកបរមិនមានផ្ទុកសារធាតុញៀននោះទេ។



ទោះបីជាយ៉ាងណា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តធុនធំម្នាក់នេះ ដើម្បីធានាសំណងជួសជុលការខូចខាតខឿនរង្វង់មូលឡើងវិញ និងដើម្បីធ្វើការអប់រំអំពីច្បាប់ក្នុងការបើកបរបន្ថែមទៀត ព្រមទាំងអប់រំបន្ថែមពីការត្រួតពិនិត្យលក្ខណៈបចេ្ចកទេសមុនពេលចេញដំណើរផងដែរ៕ សុខជាតិ


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top