Facebook Twitter Google+ Share

ដំណឹងរីករាយសត្វផ្សោតបង្កើនសមាជិកថ្មីបន្ថែមទៀតនៅខេត្តក្រចេះ

2019-7-17 15:32| jupi | Tnaot

ខេត្តក្រចេះ ៖ ក្រុមអ្នកជំនាញបានបង្ហាញពីភាពជោគជ័យថ្មីមួយទៀត បន្ទាប់ពីចំនួនសត្វផ្សោតមានការកើនឡើង ដែលគិតត ...

ខេត្តក្រចេះ ៖ ក្រុមអ្នកជំនាញបានបង្ហាញពីភាពជោគជ័យថ្មីមួយទៀត បន្ទាប់ពីចំនួនសត្វផ្សោតមានការកើនឡើង ដែលគិតត្រឹមរយៈពេល៧ខែឆ្នាំ២០១៩នេះ កូនផ្សោតថ្មីបានកើតចំនួន៦ក្បាល។

បើតាមការបញ្ជាក់របស់អង្គការមូលនិធិសកល សម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ដែលជាអង្គការជួយលើគម្រោងអភិរក្សផ្សោតទន្លេមេគង្គបានឲ្យដឹងថា រយៈពេលថ្មីៗនេះ មានកូនផ្សោតមួយក្បាល ទើបនឹងកើតត្រូវបានក្រុមការងារស្រាវជ្រាវ របស់អង្គការ WWF-កម្ពុជា ប្រទះឃើញនៅអន្លង់ផ្សោតកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ម៉ុក ពន្លក នាយរងខណ្ឌជលផល និងប្រធានឆ្មាំទន្លេអភិរក្សសត្វផ្សោត ខេត្តក្រចេះ បានឲ្យដឹងថា ឆ្នាំ២០១៩នេះថា កូនផ្សោតមួយក្បាល ទើបកើតថ្មីនេះ បានបង្ហាញវត្តមាន នៅក្នុងចំណោមហ្វូងសត្វផ្សោតធំ នៅអន្លង់ ផ្សោតកាំពី កាលពីពេលថ្មីៗនេះ ដែលប្រទះឃើញ ដោយក្រុមការងារស្រាវជ្រាវរបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។

កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតលើកទី៦ ហើយដែលត្រូវបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩ ។

លោកបានបញ្ជាក់បន្ថែមទៀតថា សត្វផ្សោតធំមានតែជាង៧០ក្បាលទេ ក្នុងឆ្នាំ២០១៧ តែរហូតដល់ឆ្នាំ២០១៩នេះ សត្វផ្សោតមានដល់ជាង៩០ក្បាល ហើយកូនដែលមានអាយុក្រោម៥ឆ្នាំ មានចំនួនជាង៣០ក្បាល ដែលខាងមន្ត្រីជំនាញអង្គការ WWF មិនរាប់បញ្ជូលក្នុងសត្វផ្សោតធំ ជាក់ស្ដែងថ្មីៗនេះ កូនផ្សោតទើបនឹងកើត ជាលទ្ធផលថ្មីមួយទៀត ក្នុងឆ្នាំ២០១៩នេះ បញ្ជាក់អំពីកិច្ចខិតខំប្រឹង ប្រែងរួមគ្នា ក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។

លទ្ធផលនេះ ជាការឆ្លុះបញ្ចាំងពីកិច្ច សហការដ៏ល្អប្រសើរ ក្នុងការងារអភិរក្សរវាង អង្គការ WWF-កម្ពុជា និងដៃគូអភិរក្សនានា ដូចជា អាជ្ញាធរ មូលដ្ឋាន ម្ចាស់មូលនិធិ អង្គការដៃគូប្រជាសហគមន៍ សាធារណជនទូទៅ និងជាពិសេស រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងអាជ្ញាធរថ្នាក់ខេត្ត ក្រចេះ៕ By Panha





Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top