Facebook Twitter Google+ Share

អ៊ឹម ជីវ៉ា មានទឹកចិត្តល្អប្រពៃបានយកអំណោយទៅជូននាយ សានម៉ៅ ដែលកំពុងធ្លាក់ខ្លួនឈឺ

2019-7-17 15:39| jupi | Tnaot

តារាកំប្លែងជើងចាស់ នាយ សានម៉ៅ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅឯប្រទេសថៃហើយក៏បានវិលត្រលប់មកកម ...

 តារាកំប្លែងជើងចាស់ នាយ សានម៉ៅ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់នៅឯប្រទេសថៃហើយក៏បានវិលត្រលប់មកកម្ពុជាវិញបានធូរស្រាលមួយកម្រិតប៉ុន្តែមិនអាចនិយាយកើតព្រោះបំពង់កត្រូវចោះជាហេតុធ្វើឲ្យក្រុមគ្រួសារនាយ សានម៉ៅ មានក្តីព្រួយបារម្ភយ៉ាងខ្លាំង។



ជាក់ស្តែងថ្មីៗនេះតារាសម្តែងចិត្តធម៍លោក អ៊ឹម ជីវ៉ា បានសរសេរសាររៀបរាប់នៅលើគណនីហ្វេសបុកផ្លូវការថា "សូមជួយស៊ែមួយផង video គួអោយអាសូតារាកំប្លែងនាយ សានម៉ៅធ្លាក់ខ្លួនឈឺចោះបំពង់ករនិយាយលេងកើត ! នៅរសៀលនេះខ្ញុំបាទ អ៊ឹម ជីវ៉ា និងក្រុមការងារសិល្បករ បាននាំយកអំណោយរបស់ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មកជូនដល់តារាកំប្លែង នាយ សានម៉ៅ ដែលកំពុងមានជំងឺសួតនិងចោះបំពង់ករនិយាយមិនរួច សំរាកព្យាបាលនៅផ្ទះក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ អំណោយរួមមាន អង្ករនាងខុនចំនួន៥០គីឡូក្រាម , ទឹកសុទ្ធ២កេះ ទឹកក្រូចពីកេះ និងថវិការចំនួន ៤០ម៉ឺនរៀល ស្ថានភាពនាយសានម៉ៅក្នុងពេលនេះបានធូស្បើយបន្តិចហើយ តែអាទិត្យក្រោយត្រូវទៅព្យាបាលនៅប្រទេសថៃម្តងទៀត ហើយការព្យាបាលទាំងស្រុងគឺក្រោមការយកចិត្តទុក្ខដាក់ឧត្ថម្ភពីសំណាក់សម្តេចទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចគិក្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ក្នុងឱកាសចុះសួសុខទុក្ខនេះលោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅក៏បានផ្តាំផ្ញើសួសុខទក្ខ និងជូនពរដល់នាយសានម៉ៅអោយឆាប់ជាសះស្បើយពីជំងឺនិងវិលត្រឡប់ចូលបំរើវិស័យសិល្បៈវិញ ។ ដោយក្តីគោរព: អ៊ឹម ជីវ៉ា" ៕







អត្ថបទដោយ៖ សុក លក្ខិណា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top