Facebook Twitter Google+ Share

វិវាទនៅវេណេហ្ស៊ុយអេឡា៖ អាមេរិកបញ្ជូនប្រាក់​៤០លានដុល្លារបន្ថែមឲ្យមេដឹកនាំក្រុមប្រឆាំង

2019-7-17 15:41| jupi | Tnaot

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាលត្រាំ​ បានសម្រេចបញ្ជូនប្រាក់ បន្ថែម​៤០ពាន់លានដុល្លារ​​ជួយដល់សកម្មភាពម ...

រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាលត្រាំ​ បានសម្រេចបញ្ជូនប្រាក់ បន្ថែម​៤០ពាន់លានដុល្លារ​​ជួយដល់សកម្មភាពមនុស្សធម៌​ក្នុងតំបន់ដែលមានពលរដ្ឋគាំទ្រដល់មេដឹកនំ ក្រុមប្រឆាំង​ Guaido ​។



កន្លងមក​អាមេរិកក៏បានបញ្ជូនប្រាក់​ជិត​៤២លានដុល្លារ ឲ្យទៅប្រទេស Guatemala និង Honduras ដែលជាប្រទេសស្ថិតនៅតំបន់​អាមេរិកកណ្តាលមានពលរដ្ឋភៀសខ្លួនទៅកាន់អាមេរិក បង្កឲ្យមានវិវាទកាន់តែខ្លាំង ។ 



ជាមួយនឹងទឹកប្រាក់​៤០លានដុល្លារឲ្យទៅលោក​Guaido ​នាពេលនេះនឹងចមណាយទៅលើ​ ការផ្តល់ប្រាក់ខែ ​ការចំណាយផ្សេងៗ សម្ភារទំនាក់ទំនង បម្រើដល់រដ្ឋាភិបាលរបស់ក្រុមប្រឆាំងវេណេហ្ស៊ុយអេឡា ។



ស្ថានភាពនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា កាន់តែប្រសើឡើងវិញ​ក្រោយពេលដែល មេដឹកនាំក្រុមប្រឆាំង ​លោក ​ Guaido ​បានយលព្រមពិភាក្សាជាមួយរដ្ឋាភិបាល របស់ប្រធានាធិបតី ម៉ាឌូរ៉ូ ។ កន្លងមកក្រុមប្រឆាំង ក៏ដូចបណ្តាប្រទេសលោកខាងលិច មានអាមេរិកជាដើម បានទាមទារឲ្យលោក ម៉ាឌូរ៉ូ លាលែងចេញពីតំណែង។ ប៉ុន្តែ រុស្ស៊ីចិនចិន​បានចេញមុខរារាំង ដោយបញ្ជាក់ថា លោកម៉ាឌូរ៉ូ ជាប្រធានាធិបតីស្រប់ច្បាប់ កើតចេញពីការបោះឆ្នោតជ្រើសរើសពីពលរដ្ឋវេណេហ្ស៊ុយអេឡាដោយផ្ទល់៕MEO085


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top