Facebook Twitter Google+ Share

មន្ត្រីរដ្ឋបាលព្រៃឈើបីរូបត្រូវបានព្រះរាជអាជ្ញាចេញដីការបញ្ជាឲ្យចូលខ្លួនក្នុងករណីបទសល្មើសព្រៃឈើ ...

2019-7-17 15:43| jupi | Tnaot

ខេត្តមណ្ឌលគិរី៖ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញនៅថ្ងៃទី១៧ ខែកក្ ...

ខេត្តមណ្ឌលគិរី៖ លោក ហៀង សុភក្ត្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានចេញនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ បានចេញដីការបញ្ជាឲ្យមន្ត្រីរដ្ឋបាលព្រៃឈើចំនួន៣​នាក់ បន្ថែមទៀតដែលមានតួនាទីឈរជើងប្រចាំការនៅតំបន់ស្រុកកោះញែក ត្រូវចូលខ្លួនឆ្លើយបំភ្លឺឲ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ជាកំហិត។

មន្ត្រីរដ្ឋបាលព្រៃឈើទាំង៣រូប មាន៖លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក មានទីលំនៅក្នុងភូមិដំណាំកិន ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម, លោក ហ៊ុន វណ្ណេ អាយុ ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រឈើរយ៉ មានទីលំនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងលោក គង់ វិរៈ អាយុ ៤៦ឆ្នាំ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ By Phana





Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top