Facebook Twitter Google+ Share

អគ្គនាយក IMF ដាក់លិខិតសុំលាលែងចេញពីតំណែង

2019-7-17 15:47| jupi | Tnaot

លោកស្រី​ Christine Lagarde ​កាលពីថ្ងៃទី​១៦ខែកក្កដា បានដាក់លិខិត​លាលែងចេញពីតំណែង​អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរ ...

លោកស្រី​ Christine Lagarde ​កាលពីថ្ងៃទី​១៦ខែកក្កដា បានដាក់លិខិត​លាលែងចេញពីតំណែង​អគ្គនាយកមូលនិធិរូបិយវត្ថុអន្តរជាតិ​ IMF ​ ក្រោយពេល​គណកម្មការអឺរ៉ុប​ EC តែងតាំងលោកស្រី​ធ្វើជាប្រធានធនាគារអឺរ៉ុប  ECB ។



លោកស្រី​ Christine Lagarde ​បានប្រកាសថា​​«ខ្ញុំ​បានជួបជាមួយគណកម្មការ​ប្រតិបត្តិ​IMF ​ហើយដាក់លិខិតលាលែងពីតំណែង​។​​លិខិតលាលែងពីតំណែងនោះនឹងមានប្រសិទ្ធភាព នៅថ្ងៃ ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩។ ខ្ញុំដាក់លិខិតជាមុននេះដើម្បីទុកពេលឲ្យជ្រើសរើសអ្នកបន្តតំណែង ទាន់ពេលវេលា»។



ការដែលជ្រើសរើសលោកស្រី​ Largarde ​កាន់តំណែងជាប្រធានធនាគារអឺរ៉ុប​ ECB ​គឺជាការសម្រេច ដ៏ភ្ញាក់ផ្អើលមួយរបស់គណកម្មការអឺរ៉ុប​។ នៅពេលដែលសភាអឺរ៉ុបអនុម័តនោះ លោកស្រី​ Largarde និងក្លាយជាស្ត្រីទីមួយកាន់តំណែង ដ៏សំខាន់មួយនេះ។



លោកស្រី​ Christine Lagarde នឹងឡើងជំនួសតំណែង លោក​Mario Graghi ​ដែលបានកាន់តំណែងប្រធានធនាគារអឺរ៉ុប រយៈពេល ៨ឆ្នាំកន្លងមក​ ជួយដល់អឺរ៉ុបរួចផុតពីវិបត្តិសេដ្ឋកិច្ច ។ លោកស្រី​ Christine Lagarde ជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង ហើយបានក្លាយជា អគ្គនាយកហិរញ្ញវត្ថុ  IMF នៅឆ្នាំ​២០១១។ លោកស្រី បានក្លាយជាស្ត្រីដែលមានឥទ្ធិពល លំដាប់ទី​៣នៅលើពិភពលោក​ក្នុងការជ្រើសរើសរបស់ទស្សនាវដ្តី​Forbes កាលពីឆ្នាំ​២០១៨៕MEO085


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top