Facebook Twitter Google+ Share

ទើបរៀបការជាង១ខែ អន់ចិត្តខឹងប្តីហាមចុចទូរស័ព្ទលេង សម្រេចចិត្តចងកសម្លាប់ខ្លួន

2019-7-17 16:33| jupi | Tnaot

រាជធានីភ្នំពេញ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបរៀបការហើយថ្មោងថ្មី បន្ទាប់ពីអាក់អន់ចិត្តរឿងប្តីហាម ចុចទូរស័ព្ទ ...

រាជធានីភ្នំពេញ៖ ស្ត្រីវ័យក្មេងម្នាក់ ទើបរៀបការហើយថ្មោងថ្មី បន្ទាប់ពីអាក់អន់ចិត្តរឿងប្តីហាម ចុចទូរស័ព្ទលេងហ្វេសប៊ុក ហ្គេម បែរជាសម្រេចចិត្ចចងកសម្លាប់ខ្លួន កាលពីវេលាម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់ជួលលេខ១៧ ផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។



ស្ត្រីខាងលើមានឈ្មោះ ងឿន សុខលីដា អាយុ១៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ មុត សុខណា អាយុ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិរបស់ខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។

តាមក្រុមគ្រួសារ បានឲ្យដឹងថា ស្ត្រីរងគ្រោះ ទើបតែរៀបការ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះទេ ដោយស្នាក់នៅក្នុងបន្ទប់ជួលខាងលើ (២គ្រួសារជុំគ្នា) ហើយមុនកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ យប់ជ្រៅទៅហើយ ស្ត្រីរងគ្រោះ នៅដេកចុចលេងទូរស័ព្ទ លេងហ្គេម ហ្វេសប៊ុក ហើយត្រូវបានប្តីហាមហើយហាមទៀត ប្រពន្ធមិនស្តាប់ គិតតែពីចុចៗ ក៏ឈ្លោះប្រកែកដាក់គ្នាមួយប្រ៉ាវ ហើយចូលដេករៀងៗខ្លួន។ លុះមកដល់ព្រឹកថ្ងៃទី១៧នេះ ជនរងគ្រោះ មិនទៅធ្វើការទេ ដោយប្រាប់បងប្អូន និងប្តី ថា ចង់ទៅស្រុក ហើយប្តី និងបងប្អូន ក៏នាំគ្នាចេញទៅធ្វើការអស់ទៅ លុះដល់វេលាម៉ោង១១ និង១៥នាទី ក្រុមគ្រួសារ ដើរមកដល់បន្ទប់ជួល រុញទ្វារចូល វ៉ាក់អើ ពុទ្ធោ! នាងចងកសម្លាប់ខ្លួន ដោយយកក្រមារចង់ភ្ជាប់នឹងចម្រឹងដែកឡៅតឿ ស្រែកឆោឡោ នាំគ្នាស្រាយកាត់ក្រមាទម្លាក់ចុះវិញ រួចរាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង។



តាមសម្តីស្ត្រីឈ្មោះ សុខ សោភា អាយុ ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ត្រូវជាងបង ស្នាក់នៅបន្ទប់ជាមួយគ្នា បានឲ្យដឹងថា នាងមានបងប្អូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ប្អូនស្រីរងគ្រោះជាកូនទី៥។

តាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើ សាម៉ីខ្លួន ខាងស្រីមិនសូវពេញចិត្ត រៀបការជាមួយ ប្តីឈ្មោះ មុត សុខណា ទេ តែដោយសារឪពុកម្តាយបង្ខំ ទើបរៀបការបំពេញមុខម្តាយទៅ ហើយការរស់នៅ រវាងប្តីប្រពន្ធ ភាគីប្រពន្ធក្និកក្នក់ច្រើន មិនតម្រូវចិត្តប្តីឡើយ ក្រោយពីអន់ចិត្ត រឿងហាមចុចទូរស័ព្ទ រហូតដល់សម្រេចបញ្ចប់ជីវិតបែបនេះតែម្តង។



ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសល្យវិច័យរួច ឃើញថា ពិតជាស្លាប់ដោយធ្វើអត្តឃាត ដោយខ្លួនឯងមែន រួចប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត៕ 


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top