Facebook Twitter Google+ Share

អ្នកលក់សាច់ជ្រូក៖ សាច់ជ្រូកដែលពួកគាត់លក់សព្វថ្ងៃជាសាច់ដែលទទួលបានការពិនិត្យហ្មត់ចត់

2019-7-17 16:38| jupi | Tnaot

http://ia.tnaot.com/#/editArticle?newsId=1854120

សៀមរាប៖ អាជីវករលក់សាច់ជ្រូក នៅតាមផ្សារនានា ក្នុងក្រុងសៀមរាប បានអះអាងស្រដៀងគ្នាថា សាច់ជ្រូកដែលពួកគាត់លក់សព្វថ្ងៃ ជាសាច់ដែលមានសុវត្ថិភាព ពុំមានជំងឺឆ្លងណាមួយនោះទេ។



អ្នកលក់សាច់ជ្រូកមួយចំនួននៅផ្សារចាស់ ផ្សារលើធំថ្មី និងផ្សារវត្តអធ្វារ បានលើកឡើងថា ចាប់តាំងពីមានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ការលក់ដូររបស់ពួកគាត់មានការធ្លាក់ចុះរហូតដល់ទៅ៦០ភាគរយ ដែលការលក់ធ្លាក់ចុះនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ ។ ពួកគាត់បានអំពាវនាវពលរដ្ឋក្នុងខេត្តសៀមរាប ងាកមកទទួលទានសាច់ជ្រូកវិញ ព្រោះសាច់ជ្រូកដែលពួកគាត់ដាក់លក់គឺមានកាតត្រួតពិនិត្យគុណភាពហ្មត់ចត់។




ជាមួយនឹងការអះអាងរបស់អាជីវករលក់សាច់ជ្រូកនេះ លោក ស៊ឹម ធរដ្ឋ អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យា​បាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនសាទខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ គួរតែបរិភោគសាច់ជ្រូកឡើងវិញ ចំពោះសាច់ជ្រូកណាដែលមានបោះត្រាសម្គាល់ថា សាច់សត្វមានសុវត្ថិភាព ពីមន្រ្តីជំនាញពេទ្យសត្វ ព្រោះថា ប្រសិនបើសាច់សត្វមិនមានបោះត្រាសម្គាល់ ឬសាច់សត្វគ្មានប្រភពច្បាស់ទេនោះ អាចមានជំងឺផ្សេងទៀត ដែលអាចឆ្លងដល់មនុស្ស ។



លោក ស៊ឹម ធរដ្ឋ មានប្រសាសន៍ថា នៅក្នុងខេត្តសៀមរាម មិនទាន់កើតមានជំងឺប៉េស្តជ្រូកអាហ្វ្រិកទេ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ខាងមន្ត្រីជំនាញ ចុះធ្វើការពិនិត្យតាមដានលើស្ថានភាពជំងឺនេះជាប្រចាំ និង ពង្រឹងការត្រួតពិនិត្យលើការនាំចូលសត្វជ្រូកតាមព្រំប្រទល់ខេត្តផ្សេងៗផងដែរ ។



លោក ស៊ឹម ធរដ្ឋ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុFMជាតិនគរភ្នំ103 MHz និង ទូរទស្សន៍ជាតិខេត្តសៀមរាប នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានផ្សាយផ្ទាល់ កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ៕

ជា ស្រស់, ខេង ឧត្តម



Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top