Facebook Twitter Google+ Share

ដឹកអ្នកជំងឺទៅពេទ្យវៀតណាម សម្រាកតាមផ្លូវពេលយប់ ចោរលួចរថយន្តបាត់

2019-7-17 16:42| jupi | Tnaot

ខេត្តព្រៃវែង៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិត្បូងវត្ត ...

ខេត្តព្រៃវែង៖ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិត្បូងវត្ត ឃុំក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ដោយសារតែមានចោរបានលួច រថយន្តដឹកអ្នកជំងឺមួយគ្រឿង ទៅបាត់ ពេលឈប់សម្រាកតាមផ្លូវពេលយប់។




រថយន្តដែលត្រូវចោរលួចនោះម៉ាកសាំយ៉ុង១២ កៅអី ពណ៌លឿង គ្មានស្លាកលេខ ជាកម្មសិទ្ធិរបស់ឈ្មោះ គឹម សុគុណ ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី រស់នៅភូមិស្វាយជួរ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។

ដើមចមដែលបណ្តាលឲ្យចោរលួចរថយន្តនោះបាន គឺកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ម្ចាស់រថយន្តបានរួមដំណើរជាមួយអ្នកភូមិ៥នាក់ ក្នុងគោលបំណងទៅពិនិត្យ និងព្យាបាលជំងឺនៅប្រទេសវៀតណាម។ ពេលចេញទៅដល់ភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ជួនជាយប់ជ្រៅពេក ក៏បាននាំគ្នាឈប់សម្រាកនៅផ្ទះឈ្មោះ ភួង សារីន ភេទប្រុស អាយុ៣៦ឆ្នាំ (កន្លែងកើតហេតុ) ដែលត្រូវជាបងប្អូនម្ចាស់ឡាន ដើម្បីបន្តដំណើរ​ទៅទៀតនៅពេលព្រឹក។ លុះពេលជិតភ្លឺ ពួកគាត់ភ្ញាក់ពីដំណេក ដើម្បីរៀនចំខ្លួនបន្តដំណើរទៅប្រទេសវៀតណាម ស្រាប់តែបាត់រថយន្តដែលជិះមកនោះ ទើបពួកគាត់មានការឆោឡោ រត់ទៅប្ដឹងប៉ូលីសមូលដ្ឋានឲ្យបានដឹង និងជួយរករហូតមកដល់ពេលនេះ ស្ងាត់ឈឹង បាត់ដំណឹងសូន្យ៕ មករា







Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top