Facebook Twitter Google+ Share

ឈរជើងមួយមិន​បាន ២០វិនាទី ជា​សញ្ញា​ប្រឈម​នឹង​ជំងឺដាច់​សរសៃ​ឈាម​ខួរ​ក្បាល

[Copy link]
398648 0
Share
1463446929.jpg

អ្នក​វិទ្យាសាស្ត្រ​របស់ជប៉ុន​បាន​មាន​ប្រសាសន៍ថាប្រសិន​បើ​អ្នក​មិន​រក្សាតុល្យភាព​ដោយ​​ឈរជើងមួយក្នុង​រយៈពេល ២០វិនាទី បាន​នោះ​ទេ វា​ជា​សញ្ញា​ដែល​បង្ហាញ​ថា​អ្នក​មានអាច​មាន​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល (Stroke)​ ។ ទោះ​បីជា​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាលចាប់ផ្តើមបង្ក​របួស​តិចៗ​ដល់​សរសៃឈាមក៏​ដោយ ក៏​វា​មិន​បង្ហាញ​សញ្ញាមក​ខាងក្រៅដែរ ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា វា​អាចមាន​ផលវិបាក​នៅ​ពេល​ក្រោយ ។

លោក​បណ្ឌិត Yasuharu Tabara (មកពី​សាលកវិទ្យាល័យ​ក្យូតូ ប្រទេស​ជប៉ុន) ដែលបាន​ដឹកនាំការ​ស្រាវ​ជ្រាវ​នេះ​បាន​មាន​ប្រសាសន៍ថា "ប្រសិនបើ​មនុស្ស​ម្នាក់​មិន​អាចរក្សា​តុល្យភាព​ឈរ​ជើង​មួយ​បានទេ វា​ជា​សញ្ញា​នៃភាព​មិន​ប្រក្រតីនៃ​ខួរក្បាល និង​ការ​យល់ដឹងមានការ​ថយចុះ​" ។

មាន​ស្ត្រី ៨៤១នាក់ និង​បុរស ៥៤៦នាក់​ ជាមធ្យម​អាយុ ៦៧ឆ្នាំ​ ត្រូវ​បានគេ​សាកល្បង​ឲ្យ​ឈរ​ជើង​មួយ និង​បើក​ភ្នែករហូតដល់​ ១នាទី ។ បន្ទាប់​មក​ពួក​គេទទួល​បាន​ការ​ថតខួរ​ក្បាល​ដោយ​បច្ចេកវិទ្យា MRI ដើម្បី​ពិនិត្យ​ និង​វា​យតម្លៃពី​បញ្ហា​សរសៃឈាម​តូចៗ​នៅ​ក្នុងខួរ​ក្បាល ដែល​ជា​កត្តាអាចរារាំង​លំហូរ​ឈាម​ក្នុងខួរ​ក្បាល ។ លទ្ធផលនៃ​ការ​វិភាគមាន​មនុស្ស​ជា​ង​ពីរភាគ​បី​ មាន​របួស​នៅ​ក្នុង​សរសៃឈាម​តូចៗ ដែលធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ឈរជើង​មួយនៅ​ក្នុង​រយៈ​ពេល ២០វិនាទី​ បាន ។  បើយោង​តាម​បណ្ឌិត Tabara បង្ហាញ​ថាការ​ឈរ​ជើង​មួយ​ខណៈ​ពេ​លដែល​វា​ជា​វិធាន​ការ​សាមញ្ញ ដើម្បី​ពិនិត្យ​មើល​អតុល្យភាព​នៃឥរិយាបថ​​នេះ អាចជា​លទ្ធផល​នៃភាព​មិន​ប្រក្រតី​នៅ​ក្នុង​ខួរ​ក្បាល​ផងដែរ ៕

ប្រភព៖ ខ្មែរប្រពៃ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top