• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

រោគ​សញ្ញា​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ

[Copy link]
398225 0
Share
869712f1-3be7-4e06-8c36-861ba5817a27.jpg

កង្វះ​ជាតិ​កាល់ស្យូម​គឺជា​រឿង​ធម្មតា​ចំពោះ​កុមារ ស្ត្រី​អស់​រដូវ និង​ស្ត្រី​វ័យ​ចំណាស់ ។ វា​កើតឡើង​ដោយសារ​តែ​មាន​សារជាតិ​កាល់ស្យូម​តិច​ក្នុង​របប​អាហារ​ដែល​អ្នក​ទាំងនោះ​បរិភោគ​ជា​រៀងរាល់ថ្ងៃ ។ កត្តា​ផ្សេង​ទៀត​រួម​មានការ​ចាស់​ទៅ​តាម​អាយុ ការ​ផ្លាស់​ប្តូរ​អ៊័​រ​ម៉ូ​ន និង​កម្រិត​វីតាមីន D ទាប ។


មនុស្ស​ជា​ច្រើន​មិនសូវ​ចាប់អារម្មណ៍​នឹង​រោគ​សញ្ញា​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ទេ រហូត​ដល់​បញ្ហា​នេះ​គ្រប់គ្រង​លែង​បាន ។ វា​ជា​ការ​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​បាន ដូច្នេះ​ទើប​វា​អាច​ជួយ​លុប​បំបាត់​ផលវិបាក​ផ្សេង​នា​ពេល​អនាគត ។


អត្ថបទ​ខាងក្រោម​នេះ​នឹ​ប​បង្ហាញ​អ្នក​អំពី​រោគ​សញ្ញា​នៃ​ការ​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ ។

១-​ឆ្អឹង​ខ្សោយ ៖ ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់​ក្នុង​រាង​កាយ​អាច​ប៉ះពាល់​ដល់​សុខភាព​នៃ​ឆ្អឹង ដោយសារ​រ៉ែ​នេះ​ចាំបាច់​សម្រាប់​ការ​សាងសង់​ឆ្អឹង​របស់​អ្នក និង​ធ្វើ​ឲ្យ​ពួក​វា​មាន​សុខ​ភាពរឹងមាំ ។


២-​ចុក​រួយ និង​ឈឺចាប់​សាច់ដុំ ៖ ការ​ចុក​រួយ និង​ឈឺចាប់​សាច់ដុំ​បង្ហាញ​ថា​អ្នក​ខ្វះ​សារជាតិ​កាល់ស្យូម ។ វា​អាច​ធ្វើ​ឲ្យ​កោសិកា​ប្រសាទ​ក្នុង​សាច់ដុំ​របស់​អ្នកមាន​ភាព​រំញោច​ខ្លាំង ដូច្នេះ​នាំ​ឱ្យ​មានការ​ចុក​រួយ​សាច់ដុំ ។ វា​គឺជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ចម្បង​ជា​ច្រើន​នៃ​កង្វះ​ជាតិ​កាល់ស្យូម ។


៣-​មាន​ជំងឺ​ជា​ញឹកញាប់ ៖ កាល់ស្យូម​ជួយ​ឱ្យ​រាង​កាយ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ដែល​មាន​សុខភាព​ល្អ ហើយ​វា​អាច​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ផ្សិត និង​បាក់តេរី​។ អ្នក​ដែល​ខ្វះ​ជាតិ​កាល់ស្យូម​ច្រើន​តែ​កើត​ជំងឺ​ផ្តាសាយ និង​ការ​ឆ្លង​មេរោគ ។


៤-​ធ្មេញ​ខ្សោយ ៖ កាល់ស្យូម​ជា​ធាតុ​ផ្សំ​ចម្បង​នៃ​ធ្មេញ ហើយ​ពេល​ខ្វះ​សារជាតិ​នេះ​អាច​នាំ​ឱ្យ​ធ្មេញ​មាន​ជំងឺ និង​ទន់ខ្សោយ ។


៥-​ពិបាក​ក្នុង​ការ​សម្រក​ទម្ងន់ ៖ ការ​ខ្វះ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ពិតជា​អាច​រារាំង​ដល់​គោលដៅ​ក្នុង​ការ​សម្រក​ទម្ងន់​របស់​អ្នក ។ ដោយសារ​តែ​ជាតិ​កាល់ស្យូម​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ការ​ធ្វើ​មេតាបូលីស​ថាមពល ហើយ​វា​អាច​បង្កើន​ដំណើរការ​សម្រក​ទម្ងន់​របស់​អ្នក ៕


f51257d6-349d-434b-ae67-2e221dc1d9e0.jpg


ប្រភព៖ កោះសន្តិភាព


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top