• dara
  • Moderator

4Follower

  • dara
Facebook Twitter Google+ Share

ហ្គេម​ថ្មី​​កក្រើក​ខ្លាំង លេង​​​ចង់​គាំងបេះដូង នៅ​ខ្មែរ​​លេង​បាន​ហើយ!

[Copy link]
407578 1
Share
ហ្គេម​ល្បី​​ថ្មី​របស់ Disney ពេល​នេះ​បាន មក​ដល់​ទីផ្សារ​ប្រទេស​កម្ពុជា​​ហើយ! ហ្គេម​ថ្មី​​នេះ​ឈ្មោះ​ Disney Crossy Road SEA ជា​ប្រភេទ​ហ្គេម​តុក្កតា​ឆ្លង​ផ្លូវ​លេង​ជក់ អាច​ធ្វើ​ឲ្យ​អ្នក​លេង​ខ្លះ​តឹងចិត្ត​ចង់​​ឈ្នះ​​ ព្រោះ​វា​មាន​ឧបសគ្គ​ច្រើន។

Disney-Cross-Road.jpg

​​​ក្រុមហ៊ុន​ហ្គេម​សិង្ហបុរី goGame បញ្ជាក់​ប្រាប់​ Sabay ថា Disney Crossy Road SEA ជា​កំណែប្រែ​មួយ​ផ្សេង​ទៀត​ចេញ​ពី​ហ្គេម Disney Crossy Road ដែល​កំពុង​ល្បី​និង​ឈរ​នៅ​កំពូល​តារាង​ហ្គេម​ពេញ​និយម​នៅ​អាមេរិក ដោយ​​ដំណើរ​ការ​លេង​ដូចគ្នា​ទាំងអស់។

goGame ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​យក្ស​ល្បី​ខាង​ផលិត​ហ្គេម SEGA ហើយ​បាន​​បន្ត​សហការ​ជាមួយក្រុមហ៊ុន​ផលិត​ភាពយន្ត​ល្បី​អាមេរិក Disney ដើម្បី​ផលិត​កំណែប្រែ​ហ្គេម​តុក្កតា​កំពុង​កក្រើក Disney Crossy Road SEA សម្រាប់​​លេង​នៅ​​តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផង​ដែរ។

Disney-Cross-Road1.jpg

ហ្គេម Disney Crossy Road SEA តម្រូវ​ឲ្យ​អ្នក​បញ្ជា​តួអង្គ​តុក្កតា ​ឲ្យ​លោត​ឆ្លង​ផ្លូវ​​ទៅ​មុខ ទៅ​ឆ្វេង ទៅ​ស្តាំ ឬ​ទៅ​ក្រោយ​ឲ្យ​លឿន ដើម្បី​គេច​​ឲ្យ​ផុត​ពី​ឧបសគ្គ​។ បើ​សិន ​តួអង្គ​​ឈរ​នៅ​ស្ងៀម មិន​លោត​ទៅ​មុខ នោះ​នឹង​ត្រូវ​យន្តហោះ​ឆាប​យក​ទៅ​បាត់ ដូច្នេះ​អ្នក​​នឹង​​ចាញ់​ហ្គេម​មិន​ខាន។

តួអង្គ​ក្នុង​ហ្គេម​នេះ មាន​រហូត​ទៅ​ដល់​ជាង ៣០០ ប្រភេទ ដែល​សុទ្ធ​តែ​ជា​តួអង្គ​ក្នុង​រឿង​ល្បីៗ​​របស់ Disney ដូចជា Mickey & Friends, Toy Story, Big Hero 6, Inside Out, Finding Dory, Zootopia, Moana និង​ជា​ច្រើន​ផ្សេងទៀត ដោយ​ក្នុង​រឿង​នីមួយៗ​មាន​តួអង្គ​មិន​តិច​ជាង ២០ ឡើយ។ ​

ហ្គេម​នេះ អាច​ឲ្យ​អ្នក​លេង​ជា​ក្រុម​បាន ដើម្បី​ប្រកួតប្រជែង​គ្នា និង​អាច​​ភ្ជាប់ Facebook ប្រៀបធៀប​ពិន្ទុ​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​ដឹង​ថា​នរណា​លេង​ខ្លាំង​និង​បាន​ពិន្ទុ​ច្រើន​ជាង​គេ។



សម្រាប់​អ្នក ដែល​ប្រើ​ប្រាស់ App Store ជា Cambodiaឬ​ប្រទេស​ណាមួយ​ក្នុង​តំបន់​អាស៊ី អាច​ទាញ​យក Disney Crossy Road SEA (សម្រាប់​តំបន់​​អាស៊ីអាគ្នេយ៍) តែ​បើជា United States អាច​ទាញ​យក Disney Crossy Road ដោយ​ហ្គេម​ទាំង​ពីរ​ដំណើរការ​លេង​ដូចគ្នា៕

ទាញ​យក Disney Crossy Road SEA សម្រាប់ iOS/Android

ប្រភព៖ Sabay

Related threads

1's reply

maryking  V1  2017-3-23 17:00  | Show all posts
For more smartphone management, I recommend you to check the following apps:
Password Manager
iPhone Manager
Android Manager
See more: http://www.passwordmanagers.net/
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top