• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ការសង្រ្គោះបឋមជនរងគ្រោះដាច់សសៃឈាមក្នុងខួរក្បាល (Stroke)

[Copy link]
398871 0
Share

300 (41).jpg


ការដាច់សសៃឈាមក្នុងខួរក្បាល (Stroke) ជាប្រភេទជំងឺមួយដែលកាចសាហាវ បណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិតបានច្រើនបំផុត ជាពិសេសនៅពេលដែលកើតឡើងចំពោះស្រ្តី។ ជំងឺនេះអាចកើតឡើងបាននៅពេលដែលមានឈាមហូរនៅខាងក្នុងខួរក្បាលរបស់ជនរងគ្រោះ ឬនៅពេលដែលលំហូរឈាមជាធម្មតានៅក្នុងខួរក្បាលរបស់អ្នកជំងឺត្រូវបានកាត់បន្ថយ ឬកកស្ទះ គ្មានឈាមគ្រប់គ្រាន់ទៅចិញ្ចឹមកោសិកាខួរក្បាល។ នៅក្នុង រយៈពេលតែ ៤ នាទីប៉ុណ្ណោះ នៃការបាត់បង់នូវសារជាតិចិញ្ចឹមសំខាន់ ៗ នៅក្នុងឈាមនោះ កោសិកាខួរក្បាលទាំងនោះនឹងចាប់ផ្តើមបំពេញតួរនាទីមិនបានតាមប្រសិទ្ធភាព រហូតអាចបណ្តាលឲ្យបាត់បង់ជីវិតនៅទីបំផុតបាន ។ ឬករណីដែលជនរងគ្រោះមិនបានធ្លាក់ដល់កម្រិតបាត់បង់ជីវិត អាចបណ្តាលឲ្យពិការមួយជំហៀងខ្លួន ឬទាំងស្រុងបានពេញមួយជីវិត ។ តែប្រសិនបើអ្នកអាចសង្កេតអាការរបស់ជនរងគ្រោះបានទាន់ពេលវេលា និងបញ្ជូនទៅកាន់មន្ទីរពេទ្យបានយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ៣ ម៉ោង អាចកាត់បន្ថយអត្រាបាត់បង់ជីវិតរបស់ជនរងគ្រោះរហូតដល់ ៧០ ភាគរយ ។


កត្តាប្រឈមទៅនឹងគ្រោះថ្នាក់នៃជំងឺដាច់សសៃឈាមក្នុងខួរក្បាល រួមមានដូចជា ៖ ការលើសសម្ពាធឈាម, ធ្លាប់មានបញ្ហានៃការដាច់សសៃឈាមក្នុងខួរក្បាលពីមុនមក, ការជក់បារី, សារធាតុខ្លាញ់ក្នុងរាងកាយខុសធម្មតា, មានជំងឺទឹកនោមផ្អែម, អាយុលើសពី ៤៥ ឆ្នាំ, ក្នុងក្រុមគ្រួសារមានអ្នកធ្លាប់កើតជំងឺដាច់សសៃឈាមខួរក្បាល និងមានជំងឺបេះដូង។


ការដាច់សសៃឈាមក្នុងខួរក្បាល គឺជាស្ថានភាពគ្រោះថ្នាក់ដ៏អាសន្នមួយ ដែលអ្នកអាចកាត់បន្ថយភាពធ្ងន់ធ្ងររបស់អការរបស់អ្នកជំងឺបានដោយការសង្កេតអការ និងបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យបានយ៉ាងឆាប់សហ័ស។ ការផ្តល់នូវការពិនិត្យព្យាបាលឲ្យបានកាន់តែឆាប់រហ័សនោះ កម្រិតនៃការខូតខាតរបស់កោសិកាខួរក្បាល គឺហាក់បីនឹងត្រូវបានកាត់បន្ថយបានកាន់តែច្រើន។ ស្ថិតក្នុងដំណាក់កាលនៃការដាច់សសៃឈាមខួរក្បាល ដែលអាចនឹងកើតមាននោះ អ្នកត្រូវសង្កេត និងចងចាំ នូវសញ្ញានាំទាំង ៤ នេះ (FAST) ៖


៙ មុខ (Face) តើមុខរបស់ជនរងគ្រោះ មានវៀចនៅចំហៀងម្ខាង នៅពេលពួកគេព្យាយាមញញឹម ឬនិយាយមែនដែរទេ?

៙ ដៃ (Arm) តើដៃ ឬជើងរបស់ជនរងគ្រោះម្ខាង មានសភាពទាបជាងម្ខាងទៀតឬទេ នៅពេលដែលគេព្យាយាមលើកពួកវាទាំងពីរឡើង?

៙ ការនិយាយ (Speech) តើជនរងគ្រោះអាចនិយាយប្រយោគមួយ ស្តាប់គ្នាបានដូចធម្មតាដែរឬទេ ? តើការនិយាយនេះ មានសភាពឡុល ៗ ឬ ចម្លែកខុសពីធម្មតាដែរទេ?

៙ ពេលវេលា (Time) ក្នុងកំឡុងពេលនៃការដាច់សសៃឈាមក្នុងខួរក្បាលកើតមាននោះ រាល់នាទីសុទ្ធតែត្រូវបានកំណត់ទុក។ ប្រសិនបើអ្នកសម្គាល់ឃើញនូវសញ្ញាខុសផ្លែកពីធម្មតាណាមួយ ត្រូវប្រញាប់ទាក់ទងទៅកាន់ក្រុមការងារសង្គ្រោះបន្ទាន់ឲ្យបានជាបន្ទាន់ ។



ប្រភព៖ Rose Online Magazine



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top