• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

វិធីសង្គ្រោះបឋមទាំង ៥ យ៉ាងដែលអ្នករាល់គ្នាត្រូវចេះ

[Copy link]
398400 0
Share

300 (5).jpg

គ្រោះថ្នាក់អាចកើតមានជាយថាហេតុ និងគ្រប់ពេលវេលា ហើយក្នុងករណីខ្លះអ្នកមិនត្រូវតែពឹងលើ វេជ្ជបណ្ឌិតទាំងស្រុងនោះទេ។ អ្នកត្រូវដឹងថាចុះបើផ្ទះអ្នកឆ្ងាយពីពេទ្យ រឺក៏អ្នកខ្វះមធ្យោបាយធ្វើដំណើរជាដើម ដូចនេះហើយសូមអ្នកយល់ដឹងពីវិជ្ជាសង្រ្គោះបន្ទាន់នេះ ដើម្បីការពារនូវសុវត្ថិភាពមុនទៅដល់មន្ទីរពេទ្យ។


១. ឈាមហូរខ្លាំង៖
•    សូមលើកកន្លែងដែលមានរបួសបញ្ឈរអោយបានខ្ពស់បន្តិច។
•    យកក្រណាត់ស្អាតមករុំកន្លែង ដែលមានហូរឈាមច្រើនអោយតឹង។
•    បន្ទាប់ពីឈាមត្រូវបានគ្រប់គ្រងហើយ សូមយកក្រណាត់ចេញ សំអាតមុខរបួស ហើយរុំរបួសជាការស្រេច។
ចំណាំ៖សូមកុំទុកអោយឈាមហូរអត់ឈប់ នៅតាមផ្លូវដែលយកអ្នករបួសទៅពេទ្យ ទោះជាយ៉ាងណាក៏ដោយក៏អ្នកត្រូវខាត់ឈាមសិន។

២. ស្លាក់ចំណី៖
ការស្លាក់ចំណីអាហារកើតឡើងនៅពេលដែល ដំណើរឆ្លងកាត់បំពង់ខ្យល់ត្រូវបានបិទ មានន័យថាអាហារដែលអ្នកទំពារទៅកាំងជាប់នៅបំពង់ខ្យល់។
•    ដំបូងសូមគក់ខ្នងគេអោយព្យាយាមក្អកចេញមកសិន តែបើវិធីនេះមិនដំណើរការសូមអនុវត្តវិធីខាងក្រោមបន្ត។
•    សូមឈរពីក្រោយអ្នកដែលស្លាក់ ហើយដាក់ដៃរបស់អ្នកជុំវិញចង្កេះរបស់គាត់ ហើយពត់ធ្វើអោយខ្លួនគេកោងទៅមុខ។
•    ក្តាប់ដៃរបស់អ្នកអោយតឹង រួចដាក់នៅលើរន្ធផ្ចិតរបស់គេ។
•    ម៉ាស្សាក្នុងកម្រិតធ្ងន់បន្តិចក្នុងចលនាចុះឡើងៗ នៅត្រង់បរិវេណពោះរបស់គេ។
•    សូមធ្វើបែបនេះរហូតគេបានធូរស្បើយ។

៣. បាក់ឆ្អឹង៖
•    សូមអោយជនរងគ្រោះកុំកម្រើកដៃរបស់គេ រឺយកឧបករណ៍អ្វីមកអមឆ្អឹងដើម្បីជួយទប់ក៏បាន។
•    សូមទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់ អោយបានលឿនតាមដែលអាចធ្វើបាន ព្រោះថាក្នុងករណីនេះយើងមិនអាចជួយអ្វីបាន ក្រៅពីជួយអបឆ្អឹងកុំអោយកម្រើកនោះទេ ហើយអ្នកត្រូវប្រាកដថាជនរងគ្រោះ មិនមានបញ្ចេញចលនាអ្វីទាំងអស់នៅត្រង់កន្លែងដែលបាក់ ហើយលើកដាក់គេអោយបានប្រុងប្រយ័ត្នជានិច្ច។

៤. គាំងបេះដូង៖
•    អ្នកអាចសម្គាល់សភាពជម្ងឺបានដោយ អ្នកជម្ងឺឈឺនៅត្រង់ដើមទ្រូងហើយចាក់ទៅដៃ ក ខ្នងរឺពោះជាដើម
•    សូមអោយអ្នកជំងឺអង្គុយអោយបានត្រឹមត្រូវ ដោយអោយគេអង្គុយផ្ទាល់ដី ហើយផ្អែកខ្នងទៅនឹងជញ្ជាំងអោយខ្លួន និងជញ្ជាំងមានរាងដូចមុំកែង។
•    សូមប្រញាប់ទាក់ទងទៅមន្ទីរពេទ្យអោយបានលឿនបំផុត ព្រោះជម្ងឺនេះជាជម្ងឺដ៏សាហាវមួយ ហើយកំឡុងពេលរង់ចាំសូមផ្តល់អោយគាត់នូវភាពកក់ក្តៅ និងពាក្យលើកទឹកចិត្ត។

៥. ឈាមច្រមុះ៖
•    សូមកុំអោយអ្នកជម្ងឺបែរក្រោយ រឺអោនមុខចុះអោយសោះ ព្រោះថាវានឹងធ្វើអោយសំពាធឈាមកាន់តែឡើងខ្ពស់ ហើយជាកត្តាដែលអោយឈាមកាន់តែហូរ។
•    សូមបិទរន្ធច្រមុះអ្នកដោយដៃចង្អុល និងដៃកណ្តាល ហើយដកដង្ហើមតាមមាត់វិញរយៈពេល ១០នាទីដោយសរសៃបង្ហូរឈាមត្រូវបានបង្ហាប់យ៉ាងណែន ដែលជាហេតុធ្វើអោយឈាមឈប់ហូរ។តែក្នុងករណីដែលហូរខ្លាំងមិនបាត់ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់៕


ប្រភព៖ Rose Online Magazine



You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top