• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

គួរ​ជួយ​ខ្លួនឯង​បែប​ណា​ពេល​ជំងឺ​គាំងបេះដូង​រើ​ឡើង​?

[Copy link]
399130 0
Share
300 (28).jpg

មាន​មនុស្ស​ជាច្រើន បាន​រងគ្រោះ​នឹង​ជំងឺ​គាំងបេះដូង ខណៈពេល​ដែល​ពួកគេ​កំពុងស្ថិត​នៅ​ម្នាក់ឯង  នៅ​កន្លែង​ណាមួយ នោះ​ស្ថានភាព​នេះ​គឺ​ពិត​ជា​គ្រោះ​ថា្នក់​ដល់​ជនរងគ្រោះ ពីព្រោះថា បើ​មិន​ជំនួយ​នោះ​ទេ ជនរងគ្រោះ​នឹង​អាច បាត់បង់​ស្មារតី​ទាំងស្រុង ឬ ស្លាប់​បាន ក្នុង​រយៈពេល​ត្រឹមតែ ១០​វិនាទី​ប៉ុណ្ណោះ​។​

​តែ​ទោះជា​យ៉ាងណាក្តី ជនរងគ្រោះ​ដោយសារ​ជំងឺ​គាំងបេះដូង​នេះ នៅតែ​អាច​ជួយ​ខ្លួនឯងបាន ដោយ​ការ ព្យាយាម​ក្អក​ម្តង​ហើយ​ម្តងទៀត និង ធ្វើ​វា​អោយ​ខ្លាំងៗ​។ ការដកដង្ហើម​អោយ​ជ្រៅៗ គួរ​ត្រូវ​បាន​ធ្វើឡើង មុន​ពេល​អ្នក​ចាប់ផ្តើម​ក្អក​ម្តងៗ ហើយ​ការ​ក្អក​នេះ ត្រូវតែ​ព្យាយាម​ក្អក​អោយ​ខ្លាំងៗ និង អោយ​បាន​យូរ តាម​ដែល​វិធី​នេះ នឹង​អាចជួយ​បញ្ចេញ​ស្លេស្ម ពី​ផ្នែក​ខាងក្នុង​ជ្រៅ​នៃ​សួត​។​

​ការដកដង្ហើម និង ការ​ក្អក​នេះ ត្រូវតែ​ធ្វើ​ឡើង ដដែលៗ​ឡើងវិញ ប្រហែល​ជា​រៀងរាល់ ២​វិនាទី​ម្តង ដោយ​មិន​ត្រូវ​បឈ្ឈប់ រហូតដល់​មាន​ជំនួយ​មកដល់ ឬ ត្រូវធ្វើ​ដូចនេះ​រហូតដល់​ពេល ដែល​អ្នក ចាប់ផ្តើម​មាន អារម្មណ៍​ថា ចង្វាក់​បេះដូង​អ្នក​លោត​បាន​ធម្មតា​វិញ​ហើយ​។​

​ការដកដង្ហើម​ចេញចូល អោយបាន​ជ្រៅៗ គឺ​នឹង​អាច​ជួយ​នាំយក​ខ្យល់​អុកស៊ីសែន ទៅក្នុង​សួត ហើយ​ចលនា​នៃ​ការ​ក្អក នឹង​អាចជួយ​ច្របាច់​បេះដូង ដោយ​រក្សា​នូវ​ដំណើរ​ឈាម​រត់​អោយ​ប្រព្រឹត្តទៅ​បាន ដូច​ធម្មតា ខណៈពេល​ដែល​អ្នក កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​នេះ​។ សម្ពាធ​នៃ​ការ​ក្អក ដែល​មាន​នៅ​លើ បេះដូង​នេះ ក៏​អាច​នឹង​ជួយ ធ្វើអោយ​ចង្វាក់បេះដូង​របស់​អ្នក ត្រលប់​មក​រក​សភាព​ធម្មតា​វិញ​បានដែរ​។ នៅក្នុង​វិធី​នេះ ជនរងគ្រោះ​អាច​នឹង​រក្សា​ជីវិត​របស់​ខ្លួនឯង​បាន មុនពេល​ដែល​ពួកគេ ត្រូវបាន​បញ្ជូន​មក សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕



ប្រភព៖ Rose Online Magazine

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top