• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

វីធីសាស្ត្រ៦យ៉ាងអាច​ជួយទប់​ស្កាត់​អាការៈ​ធីង​ធោង​បន្ទាប់​ពី​ស្រវឹង​ស្រា

[Copy link]
302918 0
Share
Obama-Beer.jpg

ការទទួលទានជាតិស្រវឹង ប្រាកដជាមានផល​ប៉ះពាល់​ដល់​សុខ​ភាព ហើយ​អំឡុង​ពេល ឬ​បន្ទាប់​ពី​ការ​ទទួល​ទាន​ជាតិ​ស្រវឹង​រួច ច្បាស់​ជា​មាន​មនុស្ស​មួយ​ចំនួន​ដែល​មាន​អាការៈ​វិល​មុខ, ឈឺ​ក្បាល, ក្តៅ​ខ្លួន ក្អួត​ចង្អោរ ឬ​បាត់បង់​ស្មារតី​ជាដើម។ ជា​ពិសេស​នោះ​នៅ​ពេល​ព្រលឹម​បន្ទាប់​ពី​អ្នក​បាន​ទទួល​ជាតិ​ស្រវឹង​លើស​ កំណត់​កាល​យប់ម្សិល ច្បាស់​ជា​បន្សល់​អារម្មណ៍​ធីង​ធោង រំ​ខាន​ដល់​ការ​សិក្សា ឬ​ការ​ប្រកប​ការងារ​អ្នក​ជាក់​ជា​មិនខាន។ នេះ​មិន​មែន​ជា​បញ្ហា​ចោទ​ទៀតទេ យើង​នឹង​ណែនាំ​វិធី​សាស្ត្រ​ងាយៗ អាច​ឲ្យ​ទប់​ស្កាត់​អារម្មណ៍​ធីង​ធោង​ទាំង​នោះ​បាន នៅ​ខាង​ក្រោម​នេះ៖

1. ការពិសារតាមប្រមាណ
មនុស្សគ្រប់គ្នាច្បាស់ជាដឹង ពេលដែលខ្លួនឯងមិនអាចទទួល​សុរា​បាន​ច្រើន​នោះ​ទេ គួ​រតែ​បញ្ឈប់​នៅ​បរិមាណ​ណា​ដែល​សម​ល្មម នៅ​អាច​គ្រប់​គ្រង​ស្មារតី​បាន ដើម្បី​ជៀសវាង​អាការៈ​វិ​លមុខ ឬឈឺ​ក្បាល ជា​ពិសេស​អាច​បើកបរ​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព។

2. ជៀសវាងការទទួលទានស្រាដែលមានសារជាតិ Congeners និង Toxic
នៅក្នុងផលិតផលគ្រឿងស្រវឹងផ្សេងៗ ច្បាស់ជាមានសារ​ជាតិ Congeners ហើយ​ក៏​មាន​ផលិត​ផល​ខ្លះ​គ្មាន និង​ខ្លះ​ទៀត​មាន​តែ​បន្តិច ដូច​នេះ​អ្នក​គួរតែ​ចាប់​អារម្មណ៍​សារ​ជាតិ​ផ្សំ​រ​បស់​ផលិត​ផល​គ្រឿង​ ស្រវឹង​ដែល​អ្នក​ទទួល នៅ​ស្លាក​ខាង​ក្រោយ​ដប ឬ​កំប៉ុង​ទាំង​នោះ។
3. ផឹកទឹកសាបឲ្យបានច្រើន
ការទទួលទានទឹកដែលមានជាតិអាល់កុលច្រើន វាច្បាស់ជាកាត់​បន្ថយ​ការ​បន្តោរបង់ ដូច​នេះ​អ្នក​គួរ​តែ​ទទួល​ទាន​ទឹក​សាប​បន្ថែម ទើប​វា​អាច​ជួយ​បញ្ចេញ​សារ​ជាតិ​អាល់​កុល​ចេញ​ពី​ក្នុង​ខ្លួន​បាន ដូច​នេះ​អ្នក​ក៏​មាន​អារម្មណ៍​ថា​ធូរ​ស្រាល​តាម​នឹង​ដែរ។

4. ទទួលទានដំនេកឲ្យបានគ្រប់គ្រាន់
ប្រសិនបើអ្នកទទួលទានដំនេកមិនបានគ្រប់គ្រាន់នោះទេ ហើយ​ទទួល​ទាន​ជាតិ​ស្រវឹង​ទៀត សារ​ធាតុ​ទាំ​ង​នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្រវឹង និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការ​ពា​រនៃ​ភា​ព​សុំា​ក្នុង​ខ្លួន​អ្នក​ថយចុះ រួច​ច្បាស់​ជា​ងាយ​នឹង​កើត​ជំងឺផ្សេងៗ​ជា​មិន​ខាន ដូច​នេះ​ត្រូវ​ចាំបាច់​ណាស់​ត្រូវ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ មុន​ពេល​ទទួល​ទាន​ជាតិ​ស្រវឹង និង​បន្ទាប់​ពី​ទទួល​ទាន​ជាតិ​ស្រវឹង​ហើយ ទើប​ប្រសើរ​ជាង​មុន។

5. ទទួលអាហារពេលព្រឹកដែលនាំមកនូវសុខភាពល្អ
ពេលដែលអ្នកទទួលទានជាតិស្រវឹងច្រើនច្បាស់ជាធ្វើជាតិស្ករ​នៅ​ខ្លួន​អ្នក​ថយ​ ចុះ ហើយ​នេះ​ជា​ចំនែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធីង​ធោង ដូច​នេះ​អ្នក​គួរតែ​ទទួល​អាហារ​ដែល​មាន​វីតាមីន បន្ទាប់​ពី​អ្នក​ភ្ញាក់​ពី​ដំនេក ដើម្បី​ធ្វើឲ្យ​ជាតិ​ស្ករ​នៅ​ក្នុង​ខ្លួន​មាន​ភាព​ប្រក្រតី​វិញ ទើប​ប្រសើរ។

6. ទទួលទានថ្នាំតាមបទបញ្ជាពេទ្យឲ្យបានត្រឹមត្រូវ
បើសិនជាអ្នកមិនចង់ឲ្យមានភាពរញ៉េររញ៉ៃរ ឬសុំាញុំាច្រើន អ្នក​អាច​ទៅ​កាន់​បណ្តា​ឱសថស្ថាន​មួយ​ចំនួន​ដែល​នៅ​ក្បែរ​ផ្ទះ​លោក​អ្នក ហើយ​ជាវ​ថ្នាំ​គ្រាប់​ផ្សេងៗ​ដែល​អាច​ទប់​ស្កាត់​អាការៈ​ទាំង​នេះ​បាន ប៉ុន្តែ​ត្រូវ​តែ​មាន​ការ​ណែ​នាំ​ឲ្យ​ត្រឹមត្រូវ ទើប​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព។

តាមវិធីសាស្រ្តទាំង 6 ខាងលើនេះ ច្បាស់ជាអាចជួយ​អ្នក​ដែល​មាន​អាការៈ​ធីង​ធោងប​ន្ទាប់​ពី​ទទួល​ទាន​ជាតិ​ ស្រវឹង​បាន ហើយ​មាន​ប្រសិទ្ធ​ភាព​ទៀត​ផង បើ​សិន​ជា​អ្នក​ធ្វើ​តាម​ការ​ណែនាំ​ខាង​លើ​នេះ​ឲ្យ​បាន​ត្រឹម​ត្រូវ ប៉ុន្តែ​អ្នក​គួរ​តែ​កាត់​បន្ថយ​ការ​ទទួល​ទាន​ជាតិ​ស្រវឹង ព្រោះ​វា​គ្មាន​ចំនុច​ល្អ​សំរាប់​សុខភាព យើង​ទាំង​អស់​គ្នា​នោះ​ទេ៕


ប្រភព៖ Angkorvoice

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top