• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

គេងមិនគ្រប់គ្រាន់ បានគ្រោះថ្នាក់ និងផលប៉ះពាល់ជាច្រើនមកវិញ...!

[Copy link]
303241 0
Share
មនុស្សយើងម្នាក់ៗ ត្រូវការគេងឲ្យបានជាមធ្យមពី ៦ ទៅ ៨ ម៉ោង ក្នុងមួយថ្ងៃ។ ប៉ុន្តែ ដោយសារកិច្ចការងារ និងស្ថានភាពរវល់ មនុស្សភាគច្រើនសព្វថ្ងៃ មិនបានសម្រាកគ្រប់គ្រាន់ឡើយ ដែលវាអាចបង្កជាផលប៉ះពាល់ដល់សុខភាពទាំងបច្ចុប្បន្ន និងពេលចាស់ទៅ។

ខាងក្រោមជាផលប៉ះពាល់ និងគ្រោះថ្នាក់ដល់សុខភាពជាច្រើន ដែលបណ្តាលមកពីការគេងមិនគ្រប់គ្រាន់ ៖
c305d858adab19ac556404a65af62758fb1f83a3.jpg


មនុស្សភាគច្រើនសព្វថ្ងៃ មិនបានសម្រាកគ្រប់គ្រាន់ឡើយ ដែលវាអាចបង្កជាផលប៉ះពាល់ដល់សុខភាព ទាំងបច្ចុប្បន្ន និងពេលចាស់ទៅ
១. ប្រតិកម្មឆ្លើយតបយឺត
ការគេងមិនគ្រប់គ្រាន់ ធ្វើឲ្យអ្នកមានប្រតិកម្មយឺតទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាពិបាកក្នុងការគិត សម្រេចចិត្តយឺត ហាក់ដូចជាភ្លឹកៗ មិនរេផ្លិចទាល់តែសោះ។

២. មានបញ្ហាការចងចាំ  
ការគេងមិនគ្រប់ អាចប៉ះពាល់ដល់ការចងចាំ ការសម្រេចចិត្ត និងការដំណើរការព័ត៌មានក្នុងខួរក្បាល។ ហេតុនេះហើយទើបបានជាអ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់។

៣. ធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្សោយ
ប្រព័ន្ធភាពស៊ាំរបស់អ្នក ផលិតសារធាតុម្យ៉ាងឈ្មោះ Cytokines ដែលជាសារធាតុ ប្រឆាំងបាក់តេរី និងវីរុសនៃជំងឺផ្សេងៗ។ ហេតុនេះ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ទេ អ្នកនឹងងាយឈឺ និងមិនងាយជាផងដែរ។

៤. ប៉ះពាល់សុខភាពបេះដូង
ការគេងមានសារៈសំខាន់ណាស់ ដល់សុខភាពបេះដូង និងសរសៃឈាម របស់អ្នក រួមមានដូចជា គ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាមជាដើម។ ជាក់ស្តែងការគេងមិនបានគ្រប់គ្រាន់ បង្កហានិភ័យទៅជាជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលខ្ពស់ទៀតផង។
6f0fcd338e931278777a0418c31969ed956179c6.jpg

ការគេងមានសារៈសំខាន់ណាស់ ដល់សុខភាពបេះដូង និងសរសៃឈាម របស់អ្នក

៥. ឡើងទម្ងន់
ការគេងមិនគ្រប់គ្រាន់ ធ្វើឲ្យរាងកាយថយចុះអរម៉ូន Leptin (ជាអរម៉ូនកម្ចាត់ខ្លាញ់)  និងបង្កើនបរិមាណអរម៉ូន Ghrelin (ជាអរម៉ូនបង្កើនចំណង់អាហារ)។ ជាលទ្ធផលមកវិញ  អ្នកនឹងញ៉ាំអាហារច្រើន ទោះបីជាមិនសូវឃ្លានក៏ដោយ។

៦. ប្រឈមនឹងជំងឺទឹកនោមផ្អែម
រាងកាយដំណើរការជាតិស្ករ យោងតាមការគេងរបស់មនុស្សម្នាក់ៗ។ ការសិក្សាបានបង្ហាញថា មនុស្សពេញវ័យ ដែលគេងបាន ៥ ម៉ោង ឬតិចជាងនេះ មានហានិភ័យកើតជំងឺទឹកនោមផ្អែមខ្ពស់។

៧. គ្មានចំណង់ផ្លូវភេទ
យោងតាមគេហទំព័រ WebMD ការគេងមិនគ្រប់គ្រាន់ អាចបណ្តាលឲ្យបាត់បង់ចំណង់ផ្លូវភេទទាំងបុរសនិងស្រ្តី។ នេះដោយសារ វាធ្វើឲ្យរាងកាយគ្មានថាមពល  បែរជាបង្កើនភាពតានតឹង និងបាត់បង់អរម៉ូនភេទ។

៨. ចាស់ជាងអាយុ
នៅពេលគេង រាងកាយអ្នកផលិតអរម៉ូនលូតលាស់ និងការពារស្បែក។ ប៉ុន្តែនៅពេលអ្នកគេងមិនគ្រប់គ្រាន់ អ្នកនឹងកើនឡើងនូវ អរម៉ូនស្រ្តេស ដែលបណ្តាលឲ្យខូចខាតជាតិ Collagen ក្នុងស្បែក និងបង្កជាស្នាមជ្រួញយ៉ាងច្រើន។

៩. អាយុខ្លី
ការសិក្សាមួយចំនួនពីសាលា Harvard Medical School បានបង្ហាញថា ការគេង ៥ ម៉ោង ឬគេងបានតិចជាងនេះ អាចបង្កើនហានិភ័យឆាប់ស្លាប់ ដល់ទៅ ១៥% ឯណោះ។
8b1a712ce82d381ccc7cb04db3cdc15b3b72eacc.jpg

ប្រភព៖ Khmerload
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top