• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

វិធីងាយស្រួលនិងមានប្រសិទ្ធភាពបំផុតនៃការសំរកភ្លៅត្រូវបានទំលាយ

[Copy link]
301683 0
Share
lam-the-nao-giam-mo-dui.jpg

មិត្តនារីទាំងអស់ច្បាស់ជាកំពុងបារម្ភជាមួយបញ្ហាភៅ្លដ៏ធំរបស់ខ្លួនដែលធ្វើអោយពិបាកក្នុងការស្លៀកសំពត់​​ឬខោខ្លីមែនទេ?​ ខាងក្រោមនេះគឺជាអាថ៏កំបាំងដែលលោកអ្នកត្រូវដឹង៖

content_tay-long-tai-nha-hieu-qua-8 (1).jpg

១.ដុតកំដៅកាឡូរី
នេះជាគន្លឹះដ៏សំខាន់បំផុតសំរាប់ការសំរកភ្លៅរបស់លោកអ្នកអោយតូចស្រលូនស្អាត​។ សូមរកវិធីហាត់ប្រាណណាដែលអាចដុតកំដៅកាឡូរីបានល្អបំផុតដូចជា ការជិះកង់ រត់ លោតអន្ទាក់។ល។ សូមព្យាយាមហាត់តិចបំផុត​ ៥ដងក្នុងមួយសប្តាហ៏ ដែលម្តងៗហាត់អោយបាន ៦០នាទី។

content_running-y-salud (1).jpg

២.ហាត់ប្រាណដោយការឡើងចុះចំនោត
ស្តាប់មើលទៅដូចស្មុកស្មាញណាស់​ តាមពិតការហាត់ប្រាណនេះគឺងាយស្រួលបំផុត តែផ្តល់លិទ្ធផលមិនអាចកាត់ថ្លៃបាន។ ប្រសិនបើនៅជិតផ្ទះលោកអ្នកគ្មានទួល​ឬភ្នំអោយ​ ដើរឬជិះកង់ឡើងចុះទេ លោកអ្នកអាចអនុវត្តនៅផ្ទះ​ ដោយឡើងចុះជណ្តើរក្នុងផ្ទះរបស់ខ្លួនក៏បាន។

content_20150309-112712-2_520x496.jpg

៣.អាហារពេលព្រឹក
អាហារពេលព្រឹកគឺសំខាន់ណាស់សំរាប់មនុស្សលោកយើង។​ ប្រសិនបើលោកអ្នកមានបំណងចង់សំរកខ្លាញ់លើភ្លៅទាំងសងខាងរបស់លោកអ្នក​ គឺអ្នកមិនគួរបោះបង់អាហារពេលព្រឹកនោះទេ​ ព្រោះវារួមចំនែកយ៉ាងសំខាន់ក្នុងការសំរកខ្លាញ់ក្នុងខ្លួនរបស់អ្នកទាំងមូលតែម្តង។

content_20150309-112704-3_520x260.jpg

៤​.អាហារសំរន់
អាហារសំរន់​អាចជួលលោកអ្នកកាត់បន្ថយបាននូវការទទួលទានច្រើនហួសក្នុងរបបអាហារធំៗ។​សូមញាុំនូវអាហារសំរន់តិចតួច​ ដែលមានជាតិកាឡូរីទាបជាង​ ១៥០កាឡូរី នឹងមានប្រូតេអុីនសំរាប់ទ្រទ្រង់រាងកាយ។

content_20150309-112657-4_520x334.jpg

៥ ញាំុទឹកអោយបានច្រើន
សូមទទួលទឹកសាប​គ្រប់ពេលដែលលោកអ្នកមានអារម្មណ៏ស្រេកទឹក​ ចំនុចនេះធើ្វអោយលោកអ្នកកាត់បន្ថយបាននូវការទទួលទាន​ភេសជ្ជះផ្សេងៗទៀតដែលសំបូរជាតិកាឡូរី ដូចជាទឹកសូដាឬភេសជ្ជះមានជាតិស្ករ។

content_20150309-112643-6_520x347.jpg

៦​.សំរានអោយបានគ្រប់គ្រាន់
មិនត្រឹមតែការទទួលទាននោះទេ​ ការសំរានអោយបានគ្រប់គ្រាន់ក៏អាចធ្វើអោយលោកអ្នកស្រកទំងន់បានដែរ។​ ការសំរាកមិនបានគ្រប់គ្រាន់ធ្វើអោយលោកអ្នក អស់កំលាំង​​ ល្ហិតល្ហៃ​ បណ្តាលអោយគ្មានអារម្មណ៏ក្នុងាការហាត់ប្រាណសំរកកាឡូរីឡើយ។

content_20150309-112637-7_520x260.jpg

ប្រភព៖​ Angkorvoice

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top