• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

អាហារ​ដែល​សម​ស្រប​ទៅ​នឹង​កុមារ​ដែល​មាន​វ័យ​ខុស​គ្នា

[Copy link]
300255 0
Share
អាហារ​ដែល​សម​ស្រប​ទៅ​នឹង​កុមារ​ដែល​មាន​វ័យ​ខុស​គ្នា
b2f81c1e-072c-4d4b-94ea-e227c0eab3d7.jpg


១-​ អាយុ​ចាប់តាំងពី​កើត​រហូត​ដល់​៦​ខែ

-​បំបៅ​ដោះ​ម្តាយ​តែ​មួយ​មុខ​សុទ្ធ
-​មិន​ត្រូវ​ផ្តា​ល់​សារធាតុ​រាវ​ផ្សេង​ៗ​ឬ​អាហារ​ទេ ។

២- អាយុ​ពី​៦​ខែ​ទៅ​១១​ខែ

-​បន្ត​ការ​បំបៅ​ដោះ​(​មុន​ផ្តល់​អាហារ​បន្ថែម​)
-​ផ្តល់​អាហារ​បន្ថែម​ចាប់ពី​អាយុ​៦​ខែ​ឡើង​ទៅ
-​អាហារ​បន្ថែម​គួរតែ​អាហារ​ម៉ត់​ដើម្បី​ឲ្យ​រាង​កាយ​កុមារ​ងាយ​បឺត​ស្រូប ហើយ​ជា​អាហារ​ចម្រុះ (​បបរ​ខាប់​គ្រប់គ្រឿង​)
-​ផ្តល់​អាហារ​ពិសេស​នេះ (​បបរ​ខាប់​គ្រប់គ្រឿង​)​ឲ្យ​បាន​១​ថ្ងៃ​៣​ដង ។

៣- ​អាយុ​ពី​១២​ទៅ​២៣​ខែ

-​បន្ត​ការ​បំបៅ​ដោះ​ក្រោយ​ពេល​ផ្តល់​របប​អាហារ​បន្ថែម
-​កុមារ​អាច​ញ៉ាំ​ដូច​ជា​សមាជិកគ្រួសារ​បាន តែ​អាហារ​គួរតែ​ទន់​ងាយ​ញ៉ាំ និង​ជា​អាហារ​ចម្រុះ
-​ផ្តល់​អាហារ​ដូច​ជា​សមាជិកគ្រួសារ​៣​ដង​ក្នុង​មួយ​ថ្ងៃ និង​អាហារ​បន្ថែម​ក្រៅ​ពេល​២​ដង​។

៤- ​អាហារ​ពី​២៤​ខែ​ឡើង​ទៅ​

- ផ្តល់​អាហារ​ឱ្យ​កុមារ​ដូច​ជា​ក្រុម​គ្រួសារ
- អាហារ​ដែល​ផ្តល់​ឲ្យ​កុមារ​ត្រូវ​តែ​ជា​អាហារ​ចម្រុះ​
- អាហារ​មាន​ថាមពល ជា​អាហារ​ដែល​ផ្តល់​នូវ​កម្លាំង​មាន​ដូច​ជាៈ បាយ ពោត ដំឡូង ត្រាវ​ចេកទុំ គ្រាប់​ធញ្ញជាតិ ស្ករ ផ្លែ​ឈើ​ទុំ ទឹកឃ្មុំ ទឹកដោះ​ម្តាយ ទឹកដូង ទឹកដោះគោ ខ្លាញ់ ប្រេង​ធញ្ញជាតិ ជាតិ​ម្សៅ និង​ជាតិ​ស្ករ ។
-​​ អាហារ​ស្ថាបនា ជា​ប្រភេទ​អាហារ​ទ្រទ្រង់​ឬ​អភិវឌ្ឍន៍​រាង​កាយ និង​ការ​លូតលាស់​នៃ​សាច់ដុំ ខួរក្បាល និង​ផ្នែក​ជា​ច្រើន​ទៀត​នៃ​រាង​កាយ​យើង អាហារ​ទាំងនោះ​រួម​មានៈ សាច់ ទឹកដោះ ស៊ុត សណ្តែកសៀង តៅហ៊ូ និង​គ្រឿង​សមុទ្រ ។​
-​អាហារ​ការពារ ជា​ប្រភេទ​អាហារ​សម្បូរ​ដោយ​ជីវជាតិ​អា​ជាតិ​ដែក និង​ជាតិ​អីុ​យ៉ូ​ដ មាន​ដូច​ជាៈ បន្លែ​ដែល​មាន​ស្លឹក​ពណ៌​បៃតង ផ្លែ​ឈើ​ស្រស់ សាច់ ស៊ុត ត្រី ខ្លាញ់ ថ្លើម​ត្រី គ្រាប់​ធញ្ញជាតិ អាហារ​សមុទ្រ អំបិល​អីុ​យ៉ូ​ដ និង​ប្រភេទ​អាហារ​កែ​ច្នៃ​ផ្សេង​ៗ​ទៀត ។
- ត្រូវ​ផ្តល់​អាហារ​ឲ្យ​ដូច​ជា​សមាជិកគ្រួសារ ៣​ដង​ក្នុង​មួយ​ថ្ងៃ និង​បន្ថែម​អាហារ​ក្រៅ​ពេល​២​ដង​ទៀត ។

ប្រ​សិប​បើ​ អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងនេះ​បាន កូន​របស់​លោក​អ្នក​នឹង​មាន​សុខ​ភាពរឹងមាំ ការ​លូតលាស់​បាន​ល្អ និង​មាន​ប្រាជ្ញា​ឈ្លាសវៃ ៕
62919908-5111-4863-9ce0-7f0135abfda6.jpg

កែសម្រួល៖​ អ៊ុន សុគន្ធា
ប្រភព៖ kohsantepheapdaily
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top