• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

វីតាមីន E បង្កើនជំងឺមហារីកក្រពេញប្រូស្ដាត

[Copy link]
283545 0
Share
រយៈ​ពេល​មួយ​ទសវត្ស​នៃ​ការ​សិក្សា​ទៅលើ​បុរស​ជាង ៣៥០០០ពាន់​នាក់​​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​​​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​វីតាមីន E ច្រើន ឬលេប​ថ្នាំ​ដែល​ផ្សំ​ដោយ​​វីតាមីន​ E អាច​បង្កើន​គ្រោះ​ថ្នាក់​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​​ ដ៏​គ្រោះ​​ថ្នាក់​របស់​បុរស​នេះ។​

ការ​សិក្សា​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សិក្សា​មុន​មួយ​ បាន​រក​ឃើញ​ថា សេលេ​ញ៉ូម ឬ​វីតាមីន E ប្រហែល​ជា​អាច​កាត់​បន្ថយ​ហានីភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត ​បាន​។ ការ​សិក្សា​នេះ​ បាន​រក​ឃើញ​ផ្ទុយ​ពី​ការ​សិក្សា​មុន​នោះ ក្រោយពី​បាន​ធ្វើ​ការ​សិក្សា​អស់​រយៈពេល​ជា​យូរ លើបុរស​ជា​ច្រើន​នាក់​ ដូច​បាន​បង្ហាញ​ខាង​លើ​។

យោង​តាម​លទ្ធ​ផល​នៃ​ការ​ស្រាវ​ជ្រាវ​ថ្មី​នេះ បាន​បង្ហាញ​ថា ​មិន​មាន​ហេតុ​ផល​ណាមួយ​ដែល​បុរស​ត្រូវ​បង្កើន​ជាតិ​វីតាមីន E នោះ​ទេ ព្រោះ​មិន​ត្រឹម​តែ​មាន​ប្រយោជន៍​ច្រើន​នោះ​ទេ ថែម​ទាំង​បង្ក​គ្រោះ​ថ្នាក់​ទៀត​ផង​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​សិក្សា​នេះ​បាន​ចាប់​ផ្ដើម​តាំង​តែ​ពី​ឆ្នាំ​២០០១​មក​ម្លេះ ហើយ​បន្ដ​រហូត​ដល់​ពេល​នេះ ដោយ​បាន​បំបែក​ក្រុម​បុរស​ដែល​ចូល​រួម​ជា​បួន​ក្រុម​ផ្សេង​គ្នា​។

ជា​សរុប​ ក្រុម​បុរស​ចំនួន ៦២០នាក់ ដែល​ប្រើ​វីតាមីន E បាន​កើន​អត្រា​កើត​មហារីក​ក្រពេញ​​ប្រូស្ដាត​ចំនួន ១៧ភាគ​រយ ។ ក្រុម​បុរស​ទាំង​នោះ មិនមាន​សញ្ញា​នៃ​ជំងឺ​នេះ​ទេ មុន​ពេល​ចូល​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ ពោល គឺ​មាន​សុខភាពល្អ​ធម្មតា ដូច្នេះ​គេ​អាច​សន្និដ្ឋាន​​បាន​ថា វីតាមីន​ E ពិត​ជា​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្ដាត​មែន​៕

4376.jpg

ប្រភព៖ healthcambodia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top