Facebook Twitter Google+ Share

​ក្រពះ រំលាយ​អាហារ​មិន​ស្រួល សាក​ញ៉ាំ​ភេសជ្ជៈ​ធម្មជាតិ​នេះ​មើល​

[Copy link]
272441 0
Share
ក្រពះ​មិន​រំលាយ​អាហារ ក្តៅក្រហាយ​ចុងដង្ហើម ជា​ផល​លំបាក​ធ្ងន់ធ្ងរ ហើយ​បង្ក​ជា​ផល​រំខាន ចំពោះ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​។ ក្រពះ​មិន​រំលាយ​អាហារ អាច​បណ្តាល​ឲ្យ​អ្នកតឹង​ណែន ឬ​ហើមពោះ ហើយ​ពេល​ខ្លះ អាច​បណ្តាល​ឲ្យ​អ្នក​ឈឺ​ចុកចាប់ និង​ក្តៅក្រហាយ​ក្នុង​ក្រពះ​ទៀតផង​។

1.jpg

​ខាងក្រោម​នេះ គឺជា​ភេសជ្ជៈ​ធម្មជាតិ​មួយ ដែល​អ្នក​អាច​ធ្វើបាន​ដោយ​ខ្លួនឯង ដើម្បី​បំបាត់​បញ្ហា​ខាងលើនេះ ៖

​គ្រឿងផ្សំ​

– ខ្ញី​បី​បួន​ចំណិត​
– ទឹក​មួយ​កែវ​
– ទឹក​ក្រូចឆ្មារ​ពីរ​ស្លាបព្រា​កាហ្វេ​
– ទឹកឃ្មុំ​ពីរ​ស្លាបព្រា​កាហ្វេ​។​

​វិធី​ធ្វើ​

– ដាក់​ខ្ញី​ក្នុង​ទឹក រួច​ដាំ​វាឲ្យ​ពុះ (៥ ទៅ ៧ នាទី​)
– ចាក់​ចូលក្នុង​កែវ រួច​បន្ថែម​ទឹក​ក្រូចឆ្មារ និង​ទឹកឃ្មុំ ចូល​ក្នុង​កែវ​ជាការ​ស្រេច​។​
​អ្នក​អាច​ញ៉ាំ​វា មួយ​ថ្ងៃ​ពីរ​ដង​បាន​ហើយ ពីព្រោះ ការ​ញ៉ាំ​ខ្ញី​ច្រើនពេក អាច​ផ្តល់​នូវ​ផលវិបាក​វិញ​នោះទេ​។​

​ខណៈ​ដែល​គ្រូពេទ្យ​ជាច្រើន ណែនាំ​ឲ្យ​អ្នក​ធ្វើ​តាម​ការណែនាំ​ខាងលើនេះ ក៏​មាន​គ្រូពេទ្យ​បាន​ចេញ​វេ​ជ្ជ​បញ្ជា​ឲ្យ​អ្នក ប្រើប្រាស់​ថ្នាំ​មួយចំនួន​ផង​ដែរ ដើម្បី​ព្យាបាល​បញ្ហា​ហើមពោះ​បាន​យ៉ាង​ឆាប់រហ័ស ជាពិសេស គឺ​ថ្នាំ Carbophose​។​

Carbophose ជា​ផលិតផល​មកពី​ប្រទេស​បារាំង ដែល​មាន​សមត្ថភាព​ព្យាបាល​បញ្ហា​ពិបាក​រំលាយ​អាហារ ការ​ហើម និង​ការ​ចុកចាប់​ក្នុង​ពោះ​ជាដើម​។ លោកអ្នក​អាច​រក​ទិញ​ថ្នាំ Carbophose បាន នៅតាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់ ទូទាំង​ប្រទេស​កម្ពុជា​៕

ប្រភព៖ flashsante
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top