• sreng
  • V1

1Follower

  • sreng
Facebook Twitter Google+ Share

​ទឹក​ថ្នាំ​សេរ៉ូ អាច​ទុក​បាន​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេក​បើក​គម្រប​ប្រើ​?

[Copy link]
267327 0
Share

4577.jpeg

ពេល​កូនតូច​របស់​អ្នក​ឈឺ ដូចជា​រាគ គ្រុនផ្តាសាយ ឬ​ក្អក​នោះ អ្នក​ប្រហែលជា​ព្រួយបារម្ភ​ខ្លាំង ហើយ​ប្រញាប់​នាំ​គេ ទៅកាន់​មន្ទីរពេទ្យ ឬ​គ្លីនិក​ឯកជន ដែល​លោកអ្នក​ជឿទុកចិត្ត​។ គ្រូពេទ្យ​អាច​នឹង​ឲ្យ​ថ្នាំ​អ្នក​ពីរ​បី​មុខ ក្នុងនោះ​ប្រហែលជា​មាន​ទឹក​ថ្នាំ​សេរ៉ូ​ទៀតផង​។​

​អ្នក​ត្រូវ​បញ្ចុក​ថ្នាំ​តាម​ការណែនាំ និង​ទៀងទាត់​ពេលវេលា ដើម្បី​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។ យ៉ាងណាមិញ កូន​របស់​អ្នក​អាច​នឹង​ធូរស្រាល​ឡើងវិញ ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ ហើយ​សល់ថ្នាំ​ទៀតផង ជាពិសេស ទឹក​ថ្នាំ​សេរ៉ូ​។ អឺចឹង តើ​អ្នក​គួរ​ទុក​វា​ប្រើ​លើក​ក្រោយ​ទៀត ឬ​ក៏​បោះចោល​? ហើយ​ថា​តើ ទឹក​ថ្នាំ​សេរ៉ូនោះ អ្នក​អាច​ទុក​បាន​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេក​បើក​គម្រប​ប្រើ​ហើយ​នោះ​?

​ទឹក​ថ្នាំ​សេរ៉ូ អាច​ទុក​បាន​ច្រើន​ថ្ងៃ​គួរសម​ដែរ ក្រោយពេល​បើក​ប្រើ​រួច ប៉ុន្តែ តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត​ជំនាញ​កុមារ បានឲ្យដឹងថា អ្នក​មិន​គួរ​យក​វា​មក​ប្រើ ក្រោយពេល​បើក​គម្រប ២៨ ថ្ងៃ​ឡើយ ពីព្រោះ ខ្យល់ មេរោគ និង​បាក់តេរី​នានា អាច​ជ្រៀតចូល ពេល​អ្នក​ចាក់​ថ្នាំ​ចេញ ដើម្បី​បញ្ចុក​កូន​របស់​អ្នក​។​

​ចំណាំ
- ត្រូវ​រក្សាទុក​ថ្នាំ នៅ​កន្លែង​ត្រជាក់ ក្រោម ២៥ អង្សា​សេរ ហើយ​ថ្នាំ​មួយចំនួន ត្រូវ​រក្សាទុក​ក្នុង​ទូរ​ទឹកកក​
- ទុក​នៅ​កន្លែង​ដែល​ស្ងួត​ល្អ​
- កុំ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​
- កន្លែង​ទុក​ត្រូវតែ​ស្អាត និង​មាន​អនាម័យ​៕​


ប្រភព៖ flashsante
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top