• sreng
  • V1

1Follower

  • sreng
Facebook Twitter Google+ Share

ជំងឺ​រលាក​សរសៃ​ពួរ​ជា​បញ្ហា​ចម្បង​នៃ​សុខភាព​ក្នុង​ការ​ងារ​

[Copy link]
262849 0
Share
ជម្ងឺដែលបណ្តាលមកពីវិបត្តិសាច់ដុំឆ្អឹងដែលប៉ះពាល់ដល់សន្លាក់គឺជាបញ្ហាទីមួយនៃសុខភាពក្នុងការងារនៅប្រទេសបារាំង។ នេះគឺជាការលើកឡើងនៃអ្នកសិក្សាស្រាវជ្រាវដែលបានចុះក្នុងទស្សនាវដ្តី Bulletin épidémiologique hebdomadaire លេខពិសេស។​ ជម្ងឺរលាកសរសៃពួរនិងវិបត្តិសាច់ដុំឆ្អឹងផ្សេងៗទៀតបានកំពុងបន្តនូវបញ្ហាខ្លាំងក្លារបស់វា ។ មានអ្នកជម្ងឺប្រមាណ ២៤០០០ករណី នៃជម្ងឺនេះបានត្រូវធានាសងដូចជម្ងឺវិជ្ជាជីវៈ (Maladies Professionnelles) នៅប្រទេសបារាំងក្នុងឆ្នាំ២០០៣។ ដោយនៅឆ្នាំ ១៩៩២ មានតែ២៦០២ប៉ុណ្ណោះ ។ ក្នុងពេលបច្ចុប្បន្នកាលនេះវិបត្តិសាច់ដុំ ឆ្អឹង (Troubles muscosquelettiques) នៃអវៈយៈខាងលើដែលប៉ះពាល់ដល់កដៃ កែងដៃ ឬក៏ស្មាមានចំនួន២ភាគ៣នៃអ្នកជម្ងឺវីជ្ជាជីវៈទាំងអស់ដែលត្រូវទទួលសំណង ។ ក្នុងការចំណាយ (ថ្លៃពេទ្យ​ សំណងក្នុងករណីបញ្ឈប់ការងារឬក៏មិនអាចបំពេញការងារបាន) ជម្ងឺវិបត្តិសាច់ដុំ-ឆ្អឹងនេះគឺជាបញ្ហាទី២ បន្ទាប់ពីជម្ងឺដែលបណ្តាលមកពីការដកដង្ហើមចូលនៃធូលីដោយត្រូវចំណាយអស់ជាង ៥៤១លានអឺរ៉ូក្នុងឆ្នាំ២០០៣ និងជាង ៦៨៩លានអឺរ៉ូ បើសិនជាគេរាប់បញ្ចូលផងដែលនូវការឈឺឆ្អឹងខ្នង។ មានប្រហែលជា១៣%នៃអ្នកធ្វើការអាស្រ័យបៀរវត្ស (បុរស ១១% និង​ស្រ្តី ១៥%) បានទទួលរងនូវវជម្ងឺវិបត្តិសាច់ដុំ-ឆ្អឹងនេះនៅលើ កដៃ កែងដៃ និងស្មា ។ ដោយយើងសង្កេតឃើញថា តំបន់សកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់ជម្ងឺនេះជាងគេ គឺតំបន់ឧស្សាហកម្ម (យានយន្ត ចំណីអាហារ…) និងមួយផ្នែកទៀតគឺកសិកម្ម ដឹកជញ្ជូន និង​រដ្ឋបាល។

4653.jpg

ប្រែសម្រួលដោយ​ flashsante.info
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top