• Tommy
  • Moderator

16Follower

  • Tommy
Facebook Twitter Google+ Share

ការកំណែប្រែលើតួអង្គមួយចំនួននៃ Vainglory ក្នុងជំនាន់ 2.8

[Copy link]
222105 0
Share
កំណែប្រែលើតួអង្គ Catherine ក្នុង Version 2.8
1.jpg

វិរៈនារី Catherine ក៏ត្រូវបានកែប្រែដែរសម្រាប់ Version ថ្មីនេះ ក្នុងរដូវកាលថ្មី ប៉ុន្តែជាដំណឹងអាក្រក់ នោះទេ សម្រាប់ប្រិយមិត្ត ដែលជា អ្នកគាំទ្រតួអង្គមួយនេះ ដោយក្នុងនោះ វាត្រូវបាន គែប្រែលើសិល្បិ៍ Merciless Pursuit សម្រាប់ Energy Cost តម្លើងពី 40-50-60-70-90 ទៅ 50-60-70-80-100 ដូច្នេះសម្រាប់ការប្រើប្រាស់សិល្បិ៍នេះ លោកអ្នកនឹងត្រូវចំណាយ Energy អស់ច្រើនជាងមុន និង ឆាប់អស់ Energy ផងដែរ រីឯ Blast Tremor វិញ Cooldown របស់វា តម្លើងពី 80-70-60 ទៅ 100-85-70 ចឹងហើយ Cool Down របស់វា កាន់តែច្រើនជាងមុនមិនសូវជាបានប្រើប្រាស់សិល្បិ៍នេះ ញឹកញាប់បន្ទាន់ភ្លាមៗណាស់ឡើយ។

កំណែប្រែលើតួអង្គ Baptist ក្នុង Version 2.8
2.jpg

ស្តេចខ្មោចមានឈ្មោះថា Baptist ជាតួអង្គដែលទើបនឹងចេញចុងក្រោយគេបង្អស់ ដោយតួអង្គនេះ ត្រូវបានកែប្រែ ទម្លាក់អោយចុះខ្សោយជាងមុន ក្នុង Version តែម្តង សម្រាប់រដូវកាលថ្មី ដោយក្នុងនោះវាត្រូវបានកែប្រែលើសិល្បិ៍ Bad Mojo Crystal Ratio ធ្លាក់ពី 110% ទៅ 105% សម្រាប់សិល្បិ៍ Reap វិញ គឺត្រូវបានតម្លើង ការខៃ Basic Attack Bonus ពី 25% ទៅ 35% យ៉ាងណាមិញ មិនណាស់ណាឡើយ វាគ្រាន់តែធ្វើអោយតួអង្គនេះ ចុះខ្សោយជាងមុនបន្តិចតែប៉ុណ្ណោះ។

កំណែប្រែលើតួអង្គ Ardan ក្នុង Version 2.8
3.jpg

តួអង្គដែលមានការគាំទ្រច្រើន និង លេងច្រើន សម្រាប់នាមជាតួអង្គ Support ក្នុងការលះបង់ដ៏អស្ចារ្យម្នាក់ មានរហ័សនាមផ្ទាល់ខ្លួន Ardan វាក៏ត្រូវបាន Buff អោយកាច់សាហាវជាងមុនផងដែរ នៅក្នុង Version 2.8 សម្រាប់ រដូវកាលថ្មីមួយនេះ ដោយតួអង្គនេះ ត្រូវបាន កែប្រែអោយ Armor ខ្លាំងជាងមុន តាមរយៈការកែប្រែ សិល្បិ៍ Gauntlet ក្នុងការទម្លាក់ Cooldown ពី 110-100-90 ទៅ 100-90-80 ងាយក្នុងការប្រើប្រាស់សិល្បិ៍នេះ កាន់តែរហ័សជាងមិន មិនថាក្នុងការការពារខ្លួនឯង ឬ មិត្តរួមក្រុមឡើយ វានឹងកាន់តែមានអនុភាពខ្ពស់ជាងមុនក្នុងរដូវកាលថ្មីនេះ។

កំណែប្រែលើតួអង្គ Alpha ក្នុង Version 2.8
4.jpg

កំណែទម្រង់លើ ​Alpha ក្នុង Version ថ្មីនេះធ្វើអោយវាមានសមត្ថភាពខ្លាំងជាងមុនដោយសារតែក្នុង Version មុនតួអង្គនេះ មិនសូវមានមានសមត្ថភាពខ្ពស់ក្នុងការ ដើរនាំមុខហ្គេមអោយល្អឡើយ ដូច្នេះហើយ ក្រោយ ស្ថិតិរបស់វាមានការធ្លាក់ចុះ ទើបក្រុមហ៊ុនសម្រេច កែវាមកវិញក្នុង Version ថ្មីនេះតែម្តង ដោយក្នុងនោះ វាត្រូវបានកែលើ សិល្បិ CORE CHARGE តម្លើងលើ Weapon Ratio ពី 100 ទៅ កាន់ 110% ដើម្បីជំនួយអោយការខៃធម្មតា កាន់តែមានឥទ្ធិពលខ្ពស់ជាងមុន យ៉ាងណាមិញ មិនសូវជាប្លែកពី Version មុនប៉ុន្មានឡើយ។

កំណែប្រែលើតួអង្គ Adagio ក្នុង Version 2.8
5.jpg

តួអង្គនេះវាត្រូវបាន Nerf អោយចុះខ្សោយជាងមុន ដោយក្នុងនោះសម្រាប់សិល្បិ៍ Arcane Renewal វាបានធ្វើការផ្លាស់ប្តូរ Damage Energy Ratio ធ្លាក់ពី 35% ទៅ 25%  សិល្បិ៍ Gift of Fire Cooldown ឡើងពី 8 ទៅកាន់ 10-9.5-9-8.5-8 រីឯ Verse of Judgment Cooldown ធ្លាក់ពី 110-90-70 ទៅ 100-80-60 វិញ។ នេះជាដំណឹងអាក្រក់មួយសម្រាប់ប្រិយមិត្តដែលស្នេហារ តួអង្គនេះផងដែរ ពីព្រោះវានឹងកាន់តែចុះខ្សោយជាងមុន មិនមានអ្វីដែលមានអំណាចដូចពីមុនឡើយ គ្រប់សិល្បិ៍សុទ្ធតែមានការចុះខ្សោយ។

ប្រភព៖ noobiegmk
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top