Facebook Twitter Google+ Share

របៀបរស់នៅដែលផ្តល់សុខភាព អាចកាត់បន្ថយអត្រានៃការស្លាប់ដោយសារមហារីកបាន

[Copy link]
195420 0
Share
ការសិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា ពាក់កណ្តាល​នៃ​ការស្លាប់​ទាំងអស់​ដោយសារ​ជំងឺមហារីក​អាច​ចៀសវាង​បាន​ បើសិនជា​អ្នកជំងឺ​ចេះ​សម្រប​ខ្លួន​ទៅតាម​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​កាន់តែ​ល្អ​ជាង​មុន​ ។ ការសិក្សា​នេះ​គឺ​ធ្វើ​ទៅលើ​គ្រូពេទ្យ​ច្រើនជាង ១០០,០០០​នាក់​ មកពី​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ពួកគេ​ឆ្លើយ​នូវ​កម្រង​សំណួរ​អំពី​របៀប​រស់នៅ និង​ស្ថានភាព​ជំងឺមហារីក​ជា​រៀងរាល់​ពីរ​ឆ្នាំ​ម្តង ព្រមទាំង​របប​អាហារ​ជា​រៀងរាល់​បួន​ឆ្នាំ​ម្តង​ ។​

img_1506296358.jpg

​អ្នកស្រាវជ្រាវ​បានធ្វើការ​ប្រៀបធៀប​អត្រា​ជំងឺមហារីក​រវាង​អ្នកមាន​កត្តា​ប្រឈម​មុខទាប និង​ខ្ពស់ ព្រមទាំង​ប្រៀបធៀប​ទៅលើ​អត្រា​នៃ​ក្រុម​អ្នកមាន​កត្តា​ប្រឈម​មុខទាប​ជាមួយនឹង​ប្រជាជន​អាមេរិក​ស្បែ​កស​ផងដែរ​ ។ ពួកគេ​បាន​រកឃើញថា ករណី​ជាច្រើន​នៃ​ជំងឺមហារីក និង​ការស្លាប់​អាច​ជាប់​ពាក់ព័ន្ធ​នឹង​របៀប​រស់នៅ​ដែលមាន​ការប្រឈមមុខ​ខ្ពស់​ដូចជា មនុស្ស​ធាត់​ជ្រុល ជក់បារី ញាំគ្រឿង​ស្រវឹង​ច្រើនៗ ឬ​រស់នៅ​បែប​អសកម្ម​រាងកាយ​ ។​ ​ប៉ុន្តែ​ការសិក្សា​នេះ​មាន​ដែន​កំណត់​ច្រើន​ដែរ​ដូចជា ក្រុមមនុស្ស​ដែល​ចូលរួម​គឺ​គ្រូពេទ្យ​អាមេរិក​ស្បែ​កស ហើយ​ការប៉ាន់ស្មាន​អាច​នឹងមិន​មាន​ភាព​សុ​ក្រិត​ទេ​ ។​

​ការសិក្សា​នេះ​អាច​បញ្ជាក់បាន​ថា ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ​តិចតួច​ដូចជា ឈប់​ជក់បារី អាច​ចាត់ទុកថា​បន្ថយ​ការ​ប្រឈម​នឹង​ការកើត​ជំងឺមហារីក​ដែរ​ ។ ហើយ​កាលណា​អ្នកមាន​ការផ្លាស់ប្តូ​រតិ​ច​តួច​បែបនេះ​កាន់តែច្រើន អ្នក​កាន់​តែមាន​ប្រយោជន៍​ចំពោះ​សុខភាព​ ៕

ប្រភព៖ ThmeyThmey.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top