• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

ចំណុចល្អ ៧យ៉ាង ដែលបានមកពីការគេងស្រាត

[Copy link]
195145 0
Share
ជាការពិតណាស់ មនុស្ស​គ្រប់រូប​ចូលចិត្ត​គេងស្រាត ព្រោះវា​ធ្វើឱ្យមាន​អារម្មណ៍​ល្អបំផុត នៅពេល​រាងកាយ​ទាំងមូល​របស់អ្នក​អាចដក​ដង្ហើម​បាន​ស្រួល។ បច្ចុប្បន្ននេះ ការសិក្សា​ស្រាវជ្រាវ​ចុងក្រោយ​ក៏បាន​អះអាង​ផងដែរថា បុរស​ដែលគេង​ស្លៀក​ខោក្នុង​តឹងណែន​ពេក​អាចប៉ះពាល់​ដល់ការ​ផលិត​ទឹកកាម។

1465638732.jpg

តើអ្វីជាបញ្ហា?
ពិតប្រាកដ​កើតឡើង​ត្រង់​តំបន់​ឯកជន​របស់​បុរស? សីតុណ្ហភាព ជា​បញ្ហា​មួយ។ ការ​ស្លៀក​ខោក្នុង​តឹងណែន​ពេកធ្វើ​ឱ្យ​ពងស្វាស​ឡើង​កម្តៅ និង​បំផ្លាញ​គុណភាព​ទឹកកាម​ដែល​បាន​ផលិត​ចេញមក។

នេះមិនមែនមានន័យថា បុរសៗ​គ្រប់រូប​មិនត្រូវ​ស្លៀកខោ​ក្នុង​រហូតទេ ប៉ុន្តែអ្នក​ជំនាញ​ផ្នែក​សុខភាព​បាន​ណែនាំឱ្យ​ស្លៀក​ខោក្នុង​ដែល​រលុង​អាចឱ្យ​ខ្យល់​ចេញចូល​ស្រួល​ពេញ​មួយថ្ងៃ និងគេង​ស្រាត​នៅពេល​យប់។

ការគេង​ស្លៀកខោ​ក្នុងពិត​ជាមិន​ល្អចំពោះ​ការផលិត​ទឹកកាម​របស់​អ្នកទេ។ ការគេង​ស្រាត​អាចឱ្យ​អ្នកទទួល​បាន​នូវអត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ដូចជា៖

គេងលក់បានស្រួល
ការស្រាវជ្រាវ​បាន​បង្ហាញថា អ្នកនឹង​ឧស្សាហ៍​ប្រែខ្លួន​ចុះឡើងៗ នៅពេល​អ្នកគេង​ស្លៀក​ខោអាវ។ នេះអាច​ដោយ​សារតែ​សម្លៀក​បំពាក់​លើខ្លួន​ប្រាណ​មិនអាច​សម្រប​នឹង​បំរែបំរួល​សីតុណ្ហភាព​ក្នុងខ្លួន ក្នុង​ពេលគេង។ ដូច្នេះ ការគេង​ស្រាត​អាចជួយ​កម្ចាត់​បញ្ហា និង​ជួយ​ឱ្យគេង​លក់​ស្រួល។

ជម្រុញដល់អរម៉ូនអុកស៊ីតូស៊ីន
នៅពេលអ្នកគេងស្រាត​ជាមួយ​គូស្នេហ៍ អ្នកនឹង​តែងតែ​មាន​អារម្មណ៍ល្អ។ នេះដោយ​សារតែ​អ័រម៉ូន​អុកស៊ីតូស៊ីន​ដែល​បាន​បញ្ចេញ នៅពេល​ស្បែក​របស់អ្នក​ប៉ះនឹង​ស្បែក​របស់នាង។

ជម្រុញដល់គុណភាពទឹកកាម
គុណភាពទឹកកាម​អាស្រ័យ​លើ​លក្ខខ័ណ្ឌ​ល្អឥតខ្ចោះ និងតម្រូវ​ការ​សីតុណ្ហភាព​សម្រាប់​ផលិត​ឡើងវិញ។ នៅពេល​ពងស្វាស​ក្តៅពេក ទឹកកាម​នឹងត្រូវ​បាត់បង់​គុណភាព​ធ្ងន់ធ្ងរ។

ការពារពីការឆ្លងមេរោគ
ខោក្នុងរបស់អ្នកជាកន្លែងបង្កាត់​ពូជ​របស់​បាក់តេរី និងវីរុស​ផ្សេងៗ​ជាច្រើន​ទៀត។ ហើយ ខោក្នុង​របស់​អ្នកអាច​នឹងផ្ទុក​កម្តៅ ដូចជា​ជាតិ​សំណើម ហើយ​ធ្វើឱ្យ​វីរុស​អាចរស់​នៅបាន​យ៉ាងសុខ​ស្រួល។ នៅពេល​អ្នកគេង​ស្រាត អ្នកអាច​កាត់​បន្ថយ​ឱកាស​នៃការ​ឆ្លង​មេរោគ និងការ​រំខាន​ដែល​បណ្តាល​មកពី​បាក់តេរី​នៅក្នុងខោក្នុង​របស់អ្នក។

ពន្យឺតនូវភាពចាស់
ការស្រាវជ្រាវបានអះអាងថា អ្នកដែល​គេងស្រាត​តែងតែ​នៅក្មេង​ជាងអ្នក​ដែល​គេងស្លៀក​ខោអាវ។

ជម្រុញដល់ប្រព័ន្ធរំលាយអាហារ
ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា អ្នក​ដែល​គេង​ស្រាត​អាចជួយ​ជម្រុញ​ដល់ប្រព័ន្ធ​រំលាយ​អាហារ​របស់​ពួកគេ។ យោង​តាមអ្នក​ស្រាវជ្រាវ​បានឱ្យ​ដឹងថា ការគេង​ស្រាត និងការ​ជម្រុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​មានទំនាក់​ទំនង​នឹងគ្នា។

បំបាត់ភាពតានតឹង
ការសិក្សាបានអះអាងថា អ្នកដែល​គេង​ស្រាត​តែងតែ​ទទួល​បាននូវ​អារម្មណ៍​ធូរស្បើយ និងលែង​មានភាព​តានតឹង​ក្នុងជីវិត៕

ប្រភព ៖
ផ្កាព្រៃ
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top