Facebook Twitter Google+ Share

ចង់ដឹងទេ ប្រុសៗនិយាយហេតុផលអ្វីខ្លះដែលមិនចង់បានប្រពន្ធស្អាតពេក?

[Copy link]
82290 0
Share
ប្រពន្ធ​ គឺ​ជា​នារី​ម្នាក់​ដែល​យើង​ទទួល​យក​គេ​មក​ស្រប​តាម​ច្បាប់ និងតាម​ប្រពៃណី​ ហើយ​ម្យ៉ាង​ទៀត​គឺ​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​វាសនា​អនាគត និង​រស់នៅ​ជាមួយ​គ្នា​​រហូត​ទៅ ។​ គ្រប់​គ្នា​តែង​ចង់​បាន​ប្រពន្ធ​ស្អាត ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​មិន​ប្រាកដ​ថា​ទាល់តែ​ស្អាត​​ទើប​ល្អ​នោះ​ដែរ​ ហើយ​នេះ​ជា​មតិ​ដែល​បុរស​ ៥នាក់​ និយាយ​ពី​ហេតុ​ផល​ដែល​គាត់​មិន​ចង់​បាន​ប្រពន្ធ​ដែល​ស្អាត​ពេក៖

WomanHuggingHusband-660x494.jpg

១. លីគង់​
ការ​ពិត​មនុស្ស​ស្រី​ស្អាត​ពិត​ប្រាកដ​មិន​មែន​នៅ​លើមុខមាត់​រូបរាង​ទេ​ គឺ​នៅ​ពេល​ដែល​យើង​នៅ​ជាមួយ​គេ​មាន​សុភមង្គល​ បើ​យក​ស្អាត​ហើយ​គ្មាន​សេចក្ដី​សុខ​ដដែល​យក​មក​ធ្វើ​អី​ ហើយ​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ​មិនមែន​រូបរាង​ខាង​ក្រៅ​ទេ​ គឺ​ខាង​ក្នុង ។​ ម្យ៉ាង​ទៀត​មនុស្ស​ស្រី​​មិ​ន​បាច់​ស្អាត​ខ្លាំង​ពេក​នោះ​ទេ​ ស្អាត​ធម្មតា​ៗ​ក៏​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ដែរ ។

២. សុជា
ពេល​ខ្លះ​គេ​អាង​គេ​ស្អាត​ គេ​អត់​ឲ្យ​តម្លៃ​យើង​ គេ​គិត​ថា​អត់​ពី​យើង​នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​ត្រូវ​ការ​គេ​ ហើយ​ណា​មួយ​មិន​ប្រាកដ​ថា​មនុស្ស​ស្រី​ដែល​ស្អាត​អាច​នៅ​មើល​ថែ​យើង​មួយ​ជីវិត​នោះ​ទេ​ ដូច្នេះ​មិន​បាច់​ស្អាត​ពេក​នោះ​ទេ ឲ្យ​តែ​សមរម្យ ហើយ​សំខាន់​អត្តចរិត​គេ​ និង​ចិត្ត​របស់​គេ​ដែល​មាន​ជាមួយ​យើង ។

៣. រ៉ាវុធ​
​អ្នក​ណា​ដែល​មិន​ចង់​បាន​ស្អាត ប៉ុន្តែ​ពេល​ខ្លះ​យើង​អត់​អាច​យក​ស្អាត​មក​ដាក់​មុខ​ទេ​ ព្រោះ​ពេល​ខ្លះ​មនុស្ស​ស្រី​ដែល​ស្អាត​មិន​ប្រាកដ​ថា​អាច​ធ្វើ​ឲ្យ​គ្រួសារ​មាន​ភាព​កក់ក្ដៅ​ទេ ។ អ្វី​ដែល​ចាំបាច់​សម្រាប់​ខ្ញុំ​គឺ​ពួក​យើង​ស្រឡាញ់​គ្នា​ ហើយ​គេ​ចេះ​ដឹង​ខុស​ត្រូវ​ ស្មោះ​ត្រង់​ជាមួយ​យើង​ និង​ស្រឡាញ់​គ្រួសារ​យើង​ទៅ​បាន​ហើយ ។

៤. ចិត្រា
និយាយ​តាម​ត្រង់​ហ្មង​ ដល់​ពេល​យក​ប្រពន្ធ​ស្អាត​ខ្ញុំ​ខ្លាច​ប្រាក់ខែ​ខ្ញុំ​មិន​គ្រប់​ទិញ​គ្រឿង​សម្អាង​គេ​ផង​ ហើយ​ណា​មួយ​ខ្ញុំ​អត់​គិត​លើ​រូបរាង​សំខាន់​ផង​ អ្វី​ដែល​ខ្ញុំ​គិត​គឺ​គេ​មាន​សមត្ថភាព​ ហើយ​ពួក​ខ្ញុំ​អាច​បង្កើត​គ្រួសារ​ដ៏​កក់ក្ដៅ​មួយ ។

៥. ]រិទ្ធិ
មនុស្ស​ស្រី​ដែល​ល្អ​មិន​ប្រាកដ​ថា​ជា​មនុស្ស​ស្រី​ដែល​ស្អាត​នោះ​ទេ​ គឺ​ត្រូវ​មាន​ចិត្ត​គំនិត​ បេះដូង​​ និង​ក្ដី​ស្រឡាញ់​មក​ជាមួយ​គ្នា ៕

ប្រភព៖ ខ្មែរអប្សរា
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top