• Sambath
  • Moderator

6Follower

  • Sambath
Facebook Twitter Google+ Share

អាមេរិកដុតកម្តៅ…! អាមេរិកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ២គ្រឿង ហោះក្បែរព្រំដែនកូរ៉េខាងជ...

[Copy link]
82425 0
Share
នៅថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០១៧ សារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយ​ថា អាមេរិកបញ្ជូនយន្ដហោះទម្លាក់​គ្រាប់បែក B-1B ពីរគ្រឿង ឱ្យ​ទៅហោះហើរនៅលើដែនអាកាស​នៃតំបន់​ឧបទ្វីបកូរ៉េ ខណៈពេលដែល​លោក ដូណាល់ ត្រាំ បានជួបប្រជុំ​ជាមួយក្រុមមន្ត្រី​យោធា​កំពូលៗ ដើម្បីពិភាក្សាថា អំពីវិធានការ​ឆ្លើយតប​ ទៅនឹងការគំរាមកំហែង​ដោយអាវុធនុយក្លែអ៊ែរ​កូរ៉េខាងជើង ។

ទន្ទឹមនឹងនេះ យោងតាមយោធា​កូរ៉េខាងត្បូង យន្ដហោះទម្លាក់​គ្រាប់បែកអាមេរិកប្រភេទ B-1B ចំនួនពីរគ្រឿងមាន​មូលដ្ឋាននៅ​កោះហ្គាំ បានហោះ​ហើរលើ​ដែនអាកាស​ឧបទ្វីបកូរ៉េ កាលពីយប់​ថ្ងៃអង្គារ អមដោយយន្ដហោះចម្បាំង​កូរ៉េខាងត្បូង F-15K ចំនួនពីរគ្រឿងទៀត ។ យោធាកូរ៉េខាងត្បូង​បានបញ្ជាក់បន្ថែមថា «យន្ដហោះ​ចម្បាំង F-15K ពីរគ្រឿងនៃ​ទ័ពអាកាស​របស់កូរ៉េខាងត្បូង បានធ្វើ​ប្រតិបត្តិការ​ហោះហើរ​កាលពីយប់​ថ្ងៃអង្គារ​ ជាមួយយន្ដហោះ​ទម្លាក់គ្រាប់បែក​អាមេរិក B-1B ចំនួនពីរគ្រឿង បាន​ធ្វើដំណើរចេញពី​មូលដ្ឋាន​ទ័ពអាកាស អាន់ដឺសិន (Andersen) នៅលើកោះហ្គាំ… យន្ដហោះ​ទម្លាក់​គ្រាប់បែកទាំងពីរ​គ្រឿងនេះ បានចូលក្នុង​ដែនដែនអាកាស​ឧបទ្វីបកូរ៉េ (KADIZ) នៅម៉ោង​ប្រមាណ ២០:៥០នាទី ដើម្បីធ្វើ​សមយុទ្ធយោធា​ទម្លាក់គ្រាប់បែក​ នៅលើសមុទ្រខាងកើត​មុននឹងចូល រួមសមយុទ្ធយោធា​ដែនអាកាស នៅឯសមុទ្រលឿង ហើយយន្ដហោះ​ទម្លាក់គ្រាប់បែក​ទាំងនេះ​ បានចាកចេញពី KADIZ នៅម៉ោង ២៣:៣០នាទីយប់»។

គួរបញ្ជាក់ផងដែរថា កាលពីចុងខែកញ្ញា សហរដ្ឋអាមេរិក​ក៏ធ្លាប់បានបញ្ជូន​យន្ដហោះ B-1B មកកាន់​តំបន់ឧបទ្វីប​កូរ៉េផងដែរ ខណៈទីក្រុងព្យុងយ៉ាង​បានព្រមានថា នឹងបាញ់ទម្លាក់​យន្ដហោះ​អាមេរិក ដែលហោះក្បែរដែនអាកាស​កូរ៉េខាងជើង៕


yjlc1j120spk5vqmwknc-1-600x338.jpg

B-1-night-take-off-600x419.jpg

B-1-lancer-night-afterburners-600x388.jpg

1178946-e1507735933555-600x400.jpg

75987853b-1_06-dark1-600x387.jpg

170708011128-b-1b-lancer-bomber-super-tease-e1507735973885-600x336.jpg

pilots-conduct-preflight-checklists-in-the-cockpit-of-a-b-1b-lancer-aircraft-600x398.jpg

B-1B-cockpit-600x411.jpg

140121-F-LP948-003-600x399.jpg

b-1-las-vegas-600x362.jpg
ប្រភព ៖ Real News Daily

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top