• Bobby
  • V1

1Follower

  • Bobby
Facebook Twitter Google+ Share

ឆ្ងល់ទេថាមនុស្សពិការភ្នែកគេយល់សុបិន្តបែបម៉េច?

[Copy link]
82072 0
Share
មនុស្សគ្រប់គ្នានៅលើផែនដីនេះសុទ្ធតែធ្លាប់យល់សុបិន្តពេលគេង បើទោះបីជាមនុស្សជាច្រើនមិនចាំថាខ្លួនបានយល់សប្តិឃើញអ្វីខ្លះនៅពេលភ្ញាក់ពីដំណេកក៏ដោយ។ ប៉ុន្តែតើអ្នកដែលធ្លាប់ឆ្ងល់ទេថា មនុស្សពិការភ្នែកគេយល់សុបិន្តបែបណាវិញ? ការយល់សុបិន្តពាក់ព័ន្ធនឹងការមើលឃើញ អ្វីដែលយើងបានធ្វើ បានបរិភោគ បានឃើញនៅពេលថ្ងៃ ព្រមទាំងរបៀបនៃការគេងរបស់យើងផងដែរ។ ចុះមនុស្សពិការភ្នែកដែលមើលមិនឃើញអ្វីសោះនោះ អាចយល់សប្តិមើលឃើញអ្វីដែរទេ?

1.jpeg

វីដេអូថ្មីបំផុតមួយរបស់ Psych2Go បានឆ្លើយតបនឹងសំណួរនេះ។ សម្រាប់អ្នកដែលពិការភ្នែកតាំងពីក្មេង ឬពិការភ្នែកតាំងពីកំណើត ជាធម្មតាមិនមើលឃើញរូបភាពនៅក្នុងសុបិន្តរបស់ខ្លួននោះទេ ប៉ុន្តែសុបិន្តរបស់ពួកគេបង្កើតឡើងដោយញាណផ្សេងទៀត។ ចំណែកឯអ្នកដែលពិការភ្នែកនៅពេលធំហើយនោះ អាចនៅបន្តមើលឃើញរូបភាពខ្លះៗនៅក្នុងសុបិន្តរបស់ខ្លួន។



វាហាក់ដូចជាថាការយល់សុបិន្តរបស់មនុស្សពិការភ្នែក និងមនុស្សដែលមើលឃើញធម្មតា មានលក្ខណៈស្រដៀងគ្នា ដោយសុបិន្តរបស់ពួកគេកំណត់ឡើងតាមរយៈកម្រិតនៃទំនាក់ទំនងក្នុងសង្គម។ ប៉ុន្តែមនុស្សពិការភ្នែកច្រើនយល់សុបិន្តអាក្រក់ ដូចជាយល់សប្តិថាវង្វេងក្នុងទីងងឹត ធ្លាក់ក្នុងរណ្តៅ និងត្រូវឡានដែលមើលមិនឃើញបុកជាដើម។

ទោះបីមនុស្សពិការភ្នែកមិនអាចមើលឃើញ តែគេអាចមើលឃើញក្នុងសុបិន្តរបស់គេតាមរយៈញាណផ្សេងទៀត។ ផ្ទុយពីអ្វីដែលអ្នកគិត មនុស្សពិការភ្នែកមិនមានការលំបាកក្នុងការមើលឃើញក្នុងសុបិន្តរបស់ខ្លួននោះទេ។

ប្រភព៖ nekbrach
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top