• Queenco
  • Moderator

6Follower

  • Queenco
Facebook Twitter Google+ Share

មាត់ចាប មាត់ព្រាប

[Copy link]
82924 0
Share
គេថាមាត់មនុស្សជាការបញ្ចូនដំណឹងដ៏រហ័សបំផុត ហើយក៏ឆាប់សុះសាយពេញស្រុកពេញភូមិ លឿនជាងគេផ្សាយតាមវិទ្យុ ឬទូរទស្សន៍ទៅទៀត។ ជាពិសេសអារឿងខ្សឹបខ្សៀវនេះមួយ! អារឿងបង្កាច់បង្ខូចនេះមួយ! នរណាដែលថាមិនធ្លាប់ជួប? នរណាដែលថាមិនធ្លាប់ដឹងលឺ?  វាស្ទើរតែនៅក្បែរខ្លួនយើងរៀងរាល់ថ្ងៃទៅហើយ មែនទេ?

56.jpg

តួយ៉ាងដូចជា មីងភា អញ្ចឹង គាត់ជាមនុស្សម្នាក់ដែលពូកែណាស់អាខាងយករឿងពីកន្លែងមួយទៅប្រាប់កន្លែងមួយ។ មួយថ្ងៃៗមិនគិតធ្វើការងារអ្វីទេ សូម្បីបាយទឹកប្តីក៏នាងមិនសូវជាគិតគូរដែរ គឺដឹងតែពីនិយាយរឿងគេឯងគ្រប់តែគ្នា... កុំឱ្យតែបានលឺដំណឹងស្អីបន្តិចគឺដើរបូបាច់ប្រាប់ញាតិញកគ្រប់ទិសទី។ មិនថារឿងល្អឬអាក្រក់ គាត់ត្រូវតែនិយាយ បើមិនបាននិយាយមុខជានៅមិនសុខឡើយ...។

ថ្ងៃមួយគាត់បានទៅលេងផ្ទះមីងសំដែលជាសមាជិកក្នុងភូមិថ្មី ជាមួយនឹងសម្លាញ់រួមអាជីពជាមួយគាត់។ ជាទម្លាប់របស់ស្រាប់ទៅហើយ ដែលដើររាប់ញាតិបែបនេះ...
មីងភា ៖ " នែអ្នក!! ផ្ទះអ្នកសំឯងធំដល់ហើយ "
មីងសំ ៖ " មានឯណាអ្នកអើយ ដូចតែគេដូចតែឯងដែរតើ៎ "
មីងណាង ៖ " តែអ្នកសួនដែលនៅក្បែរផ្ទះអ្នកសំឯងនេះ ប្រាប់ខ្ញុំថាអ្នកសំឯងហ្នឹងជំពាក់លុយគេមកធ្វើផ្ទះនេះមែនអត់? "
មីងសំ ៖ " អត់ទេ! ខ្ញុំមិនបានខ្ចីបុលអ្នកណាមកធ្វើផ្ទះនេះទេ "
មីងភា ៖ " អ្នកសួនពិតជាបានប្រាប់ខ្ញុំយ៉ាងច្បាស់យ៉ាងនេះពិតមែនណា៎ "
មីងសំ ៖ "  មានមកពីណា? "
មីងណាង ៖ " ហ្ហាក៎! អញ្ចឹងមានតែអ្នកសួនច្រណែនអ្នកសំឯង "
មីងភា ៖ " ត្រូវហើយ! "
មីងសំ ៖ " តាមតែគេទៅអ្នកអើយ "
មីងភា ៖ " នែ! អ្នកសំ សំណាងហើយ ដែលអ្នកសំឯងមកស្គាល់ពួកខ្ញុំទាំងពីរ! ខ្ញុំទាំងពីរនាក់នេះណា មិនចេះនិន្នាគេឯងដូចអ្នកដទៃទេ​... មែនទេអ្នកណាង?? " មីងភា និង មីងណាង អឺអើដាក់គ្នា
និយាយពីថា មីងភា និង មីងណាង មិនចេះចប់សោះហ្មង អស់ពីនិយាយអ្នកនោះមកប្រាប់អ្នកនេះ ក៏ដើរទៅផ្ទះម្នាក់ទៀត ហើយដើរប្រាប់គេប្រាប់ឯងថា មីងសំ ដែលសមាជិកថ្មីក្នុងភូមិនោះជាមនុស្សដែលចង្អៀតចង្អល់ ចិត្តមិនបាន... ថែមទៀតផង។

ចៃដន្យពេលមួយ គាត់បានទៅផ្ទះមីងសួន គាត់ទាំងពីរបាននិយាយពីគ្រួសារមីងសំប្រាប់មីងសួន តែជាសំណាងអាក្រក់របស់ពួកគាត់ មីងសំ ក៏នៅទីនោះដែរ គាត់នៅសំងំចាំស្តាប់និយាយអាក្រក់ពីគាត់ទៅប្រាប់មីងសួន ចំហៀងផ្ទះ ដោយពួកគាត់មិនបានដឹងថា មីងសំនៅទីនោះទេ។ មីងសំជាស្ត្រីដែលឆ្លាតម្នាក់ មិនត្រឹមតែលបស្តាប់ គាត់បានយកទូរសព្ទថតសម្លេងអ្នកទាំងពីរ... ។ គាត់មានការខឹងសម្បាអ្នកទាំងពីរជាខ្លាំង ក្រោយមកគាត់ក៏បានយកសម្លេងនោះទៅប្តឹងដល់មេឃុំ ពីបទបរិហាកេរ្តិ៍ ធ្វើឱ្យមីងភា និង មីងណាង ត្រូវបង់ថ្លៃជំងឺចិត្តមីងសំ។ ក្រោយពីបញ្ចប់ក្តី ពួកគាត់ទាំងពីរមិនហ៊ានដើរចចេកចចូចដូចពីមុនទៀតទេ ក្រៅពីធ្វើម្ហូបឱ្យប្តីអ្វីក៏លែងហ៊ាននិយាយផ្តេសផ្តាសពីគេទៀតដែរ៕


និពន្ធដោយ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top