Facebook Twitter Google+ Share

បំបាត់ស្នាមមុន ដោយរូបមន្តធម្មជាតិ

[Copy link]
181113 0
Share
មុនវាបានបន្សល់ស្នាមយ៉ាងច្រើនពេញផ្ទៃមុខ ។ វាធ្វើអ្នកបាត់បង់សម្រស់ទាំងស្រុងតែម្តង ។​ តែកុំបារម្ភសូមសាកល្បងអនុវត្តន៍រូបមន្តធម្មជាតិដូចខាងក្រោម៖

bektleay336.jpg

១. ទឹកក្រូចឆ្មា
ច្របាច់ក្រូចឆ្មាស្រស់ យកទឹកដាក់ក្នុងកូនចាន រួចជ្រលក់សំឡីចូលទៅក្នុងទឹកក្រូចឆ្មា លាបទៅលើស្នាមមុន ។ ទុកចោលមួយសន្ទះធំ (ទុកអោយទឹកក្រូចឆ្មា​ជ្រាបចូលទៅក្នុងស្បែក) សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ ។

២. ប្រេងអូលីវ
ជាដំបូងលាងមុខរបស់អ្នកជាមួយទឹកក្តៅឧណ្ហៗអោយបានស្អាតសិន រួចជូតអោយស្ងួតទឹក ។ បន្តក់ប្រេងអូលីវពីរបីតំណក់ទៅលើបាត់ដៃរបស់អ្នក រួចម៉ាស្សាថ្នមៗទៅលើផ្ទៃមុខដែលមានស្នាមមុនរបស់អ្នកអោយសព្វ ។ រង់ចាំ ២ម៉ោង សឹមលាងមុខចេញ ។ ធ្វើវាអោយបានជារៀងរាល់ថ្ងៃ ស្នាមមុននឹងលែងមាន ។

៣. ទឹកក្រូចឆ្មា និង​ចំណែកពណ៌ស នៃស៊ុត

យកចំណែកពណ៌ស នៃស៊ុត លាយជាមួយទឹកក្រូចឆ្មាក្នុងបរិមាណស្មើគ្នាដាក់ក្នុងចាន ។ ក្រឡុកចូលគ្នា អោយសព្វ ។ លាបវាទៅលើស្នាមមុន ។ ទុកចោលមួយយប់ ព្រឹកឡើងសឹមលាងចេញ ។

៤. ដំឡូងបារាំង
ចិតដំឡូងបារាំងស្តើងៗ ដុសវាទៅលើស្នាមមុន ។ ឬអ្នកអាចលាបទឹកដំឡូងបារាំង (កិនច្របាច់យកទឹក) ទៅលើស្នាមមុនរបស់អ្នក ។ ធ្វើវារាល់ថ្ងៃប្រសិនបើស្នាមមុនរបស់អ្នកច្រើន ។

៥. ម្សៅរមៀត និងជីអង្កាម
កិនជីអង្កាមអោយម៉ត់ ច្របាច់យកទឹក ។ លាយម្សៅរមៀតជាមួយទឹកជីអង្កាម ។ លាបវាអោយសព្វទៅលើស្នាមមុន ទុកចោល ២០នាទី សឹមលាងចេញជាមួយទឹកក្តៅឧណ្ហៗ ៕

ប្រភព៖ Phnompenhecipe
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top