• kimberly
  • V1

2Follower

  • kimberly
Facebook Twitter Google+ Share

ស្វែងយល់ពីរបៀបគណនាថ្លៃសេវា វាយតម្លៃអចលនទ្រព្យនៅកម្ពុជា

[Copy link]
167366 0
Share
នៅពេលអ្នកលក់ ឬជួលផ្ទះអ្នក​ត្រូវការ​សេវាកម្ម​វាយ​តម្លៃ​ពីភ្នាក់ងារ​អចលន​ទ្រព្យ​ជំនាញ​ដើម្បី​វាយ​តម្លៃ​អចលន​ទ្រព្យ​របស់​អ្នក​នោះ​អ្នក​ក៏នឹង​ត្រូវ​បង់​ថ្លៃសេវា​កម្ម​សម្រាប់​ភ្នាក់​ងារ​អចលន​ទ្រព្យ​ទាំង​នេះ ។ ដើម្បីធានាថាគ្រប់គ្នាទទួលបានផលចំណេញប្រតិបត្តិការនេះក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​បាន​ចាត់​វិធាន​ការ​ដោយ​ផ្ទាល់​ដើម្បី​ធានាថា​ប្រតិបត្តិ​ការអចលន​ទ្រព្យ​មាន​ដំណើរ​ការ​បាន​យ៉ាង​រលូន​នៅក្នុង​ទីផ្សារ​ និងអាចផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីររួមមានភ្នាក់ងារ និងម្ចាស់អចលនទ្រព្យ ។ ជា​លទ្ធ​ផលថ្លៃសេវាកម្មត្រូវបានកំណត់ជាតួលេខជាក់ស្តែង ។ ខាងក្រោមនេះជារូបមន្តគណនាចាំបាច់ដែលអ្នកត្រូវដឹងនៅពេលជួលភ្នាក់ងារអចលនទ្រព្យឲ្យវាយតម្លៃ​អចលនទ្រព្យរបស់អ្នកនៅប្រទេសកម្ពុជា៖

valuation.jpg

ការកំណត់តម្លៃសេវាកម្ម
នៅពេលអ្នកលក់អចលនទ្រព្យរបស់អ្នក ហើយត្រូវការក្រុមហ៊ុនវាយតម្លៃដើម្បីវាយម្លៃលើអចលនទ្រព្យនោះ​ អ្នកនឹងត្រូវចំណាយលើថ្លៃសេវាកម្ម ។ ខាងក្រោមនេះគឺជាថ្លៃសេវាកម្មដែលអ្នកត្រូវផ្តល់ឲ្យ​ក្រុម​ហ៊ុនវាយតម្លៃ ។

សម្រាប់អចលនទ្រព្យដែលមានតម្លៃក្រោម ១០០,០០០ដុល្លារ អ្នកត្រូវបង់ថ្លៃសេវាកម្ម ០,១៧% ឬ​តម្លៃ​អប្បបរមា ១៧០ដុល្លារ។

អចលនទ្រព្យដែលមានតម្លៃចន្លោះពី ១០០,០០១ដុល្លារ ទៅ ១០០០,០០០ដុល្លារ នឹងគិតថ្លៃសេវា ០,១០% ឬ ៩០០ដុល្លារ។

អចលនទ្រព្យដែលមានតម្លៃ ចន្លោះពី ១០០០,០០១ដុល្លារ ដល់ ៥០០០,០០០ដុល្លារ នឹង​គិត​ថ្លៃ​សេវា​កម្ម ០,០៥០% ឬ២,០០០ ដុល្លារ។

អចលនទ្រព្យដែលមានតម្លៃចន្លោះពី ៥០០០,០០១ ដុល្លារដល់ ១០,០០០,០០០ ដុល្លារនឹងគិតថ្លៃ សេវា ០,០៣០% ឬ១,៥០០ដុល្លារ។

ប្រសិនអចលនទ្រព្យដែលមានតម្លៃលើស ១០,០០០,០០០ ដុល្លារ អ្នកនឹងបង់ថ្លៃសេវាកម្ម ០,០២៥%​ នៃតម្លៃអចលនទ្រព្យសម្រាប់កម្រៃជើងសារ។

ដើម្បីបញ្ជាក់ពីចំណុចនេះ សូមមើលឧទាហរណ៍ជាក់ស្តែងខាងក្រោយ៖

ឧទាហរណ៍ទី១៖ ក្រុមហ៊ុនអចលនទ្រព្យ Key Real Estate​ គឺជាក្រុម​ហ៊ុន​វាយ​តម្លៃ​ស្រប​ច្បាប់​មួយ។​ លោក វិចិត្រជួល ក្រុមហ៊ុនអចលនទ្រព្យ Keyដើម្បីឲ្យវាយម្លៃលើអចលនទ្រព្យរបស់លោក ហើយលោកយល់ព្រមបង់ ថ្លៃសេវាទៅតាមអ្វីដែលក្រសួងបានកំណត់។ បន្ទាប់ពីធ្វើការ​វាយ​តម្លៃរួច​អចលន​ទ្រព្យរបស់លោកត្រូវបានរកឃើញថាមានតម្លៃ១,៥ លានដុល្លារ។ ដូច្នេះ​តើលោក​វិចិត្រ​ត្រូវ​បង់ថ្លៃ​សេវាកម្មចំនួន ប៉ុន្មាន?

សូមមើលរបៀបគណនាខាងក្រោម៖

តម្លៃដំបូង ១០០,០០០ដុល្លារ ត្រូវគណនាដោយយក៖ ១០០,០០០ដុល្លារ X ០,១៧ / ១០០ = ១៧០ដុល្លារ។ តម្លៃចន្លោះគឺ ៩០០,០០០ ដុល្លារ​ត្រូវ​គណនា​ដោយយក ៩០០,០០០ ដុល្លារ X ០,១ / ១០០ = ៩០០ដុល្លារ។

តម្លៃដែលនៅសល់យក ១,៥០០,០០០ដុល្លារ – (១០០,០០០ដុល្លារ + ៩០០,០០០ដុល្លារ) = ៥០០,០០០ដុល្លារ។ ដូច្នេះគេគណនាដោយយក ៥០០,០០០ X ០.០៥ / ១០០ = ២៥០ដុល្លារ។​

យើងអាចទទួលបានថ្លៃសេវាកម្មនីមួយៗដោយបូក ១៧០ដុល្លារ + ៩០០ដុល្លារ + ២៥០ដុល្លារ = ១,៣២០ដុល្លារ។ ដូច្នេះលោកវិចិត្រត្រូវការបង់ថ្លៃសេវាកម្មចំនួន១,៣២០ដុល្លារ។

ឧទាហរណ៍ទី២៖

ក្រុមហ៊ុនអចលនទួ្រព្យ Cambodia Properties Limited (CPL) ​គឺជាក្រុម​ហ៊ុន​វាយ​តម្លៃ​ស្រប​ច្បាប់​នៅ​កម្ពុជា។

លោកសុវណ្ណជួលក្រុមហ៊ុន CPL ដើម្បីវាយតម្លៃទ្រព្យសម្បត្តិរបស់លោក ហើយគាត់ យល់​ព្រម​បង់​ថ្លៃ​សេវាកម្មតាមអ្វីដែលក្រសួងបានកំណត់។ បន្ទាប់ពីធ្វើការវាយតម្លៃ អចលនទ្រព្យ របស់​លោក​ត្រូវ​គេកំណត់​ថាមានតម្លៃ១៣លានដុល្លារ។ ដូច្នេះតើលោកសុវណ្ណត្រូវចំណាយប៉ុន្មាន សម្រាប់​ថ្លៃសេវា​កម្ម​វាយតម្លៃ?

សូមមើលរបៀបគណនា៖

តម្លៃដំបូង ១០០,០០០ដុល្លារ ត្រូវគណនាដោយយក៖ ១០០,០០០ដុល្លារ X ០,១៧ / ១០០ = ១៧០ដុល្លារ

តម្លៃចន្លោះ ៩០០,០០០ ដុល្លារត្រូវគណនាដោយយក ៩០០,០០០ ដុល្លារ X ០.១ / ១០០ = ៩០០ដុល្លារ

តម្លៃចន្លោះ ៤,០០០,០០០ដុល្លារត្រូវគណនាដោយយក ៤,០០០,០០០ដុល្លារ X ០,០៥ / ១០០ = ២,០០០ដុល្លារ

តម្លសចន្លោះ ៥,០០០,០០០ដុល្លារត្រូវគណនាដោយយក ៥,០០០,០០០ដុល្លារ X ០.០៣ / ១០០ = ១,៥០០ដុល្លារ

បន្ទាប់មកត្រូវរកតម្លៃដែលនៅសល់ដោយយក ១៣,០០០,០០០ដុល្លារ – (១០០,០០០ ដុល្លារ + ៩០០,០០០ដុល្លារ + ៤,០០០,០០០ដល្លារ + ៥,០០០,០០០ដុល្លារ) = ៣,០០០,០០០ដុល្លារ  ដូច្នេះតម្លៃ៣,០០០,០០០ X ០,០២៥ / ១0០០ = ៧៥០ដុល្លារ

ចុងក្រោយយើងអាចទទួលបានថ្លៃសេវាកម្មនីមួយៗដោយបូក ១៧០ដុល្លារ + ៩០០ដុល្លារ + ២,០០០ដុល្លារ  + ១,៥០០ដុល្លារ  + ៧៥៩ដុល្លារ = ៥,៣២០ដុល្លារ

ដូច្នេះលោកសុវណ្ណត្រូវចំណាយលើថ្លៃសេវាកម្មវាយតម្លៃចំនួន ៥,៣២០ដុល្លារ។

ទោះជាយ៉ាងណារួបមន្តនេះនឹងត្រូវអនុវត្តន៍សម្រាប់អចលនទ្រព្យទូទៅសូមចងចាំថាសម្រា​ប់អចលនទ្រព្យពិសេសមួយចំនួនដូចជា៖

រោងចក្របរិក្ខានិងធុរកិច្ចមិនកំណត់ថ្លៃនៃការវាយតម្លៃទេប៉ុន្តែវាអាស្រ័យលើករណីនីមួយៗ ហើយរួបមន្តគណនានឹងត្រូវកំណត់ដោយមានការព្រមព្រៀង មុនរវាងម្ចាស់អចលនទ្រព្យ និងក្រុមហ៊ុនវាយតម្លៃ ៕

ប្រភព៖ Business Cambodia.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top