• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

កំព្យូទ័រ Laptop ម៉ូឌែល Chromebook ទាំង14 ម៉ូឌែលដែលអាចអាប់ដេតបានដោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តការ Android

[Copy link]
164340 0
Share
កាលពីដើមឆ្នាំនេះក្រុមហ៊ុន Google បានប្រកាសថាកំព្យូរទ័រម៉ូឌែល Chromebook ទាំងអស់ដែលបានចេញលក់នៅក្នុងឆ្នាំ 2017 នេះនឹងអាចប្រើប្រាស់បានជាមួយកម្មវីធី Play Store ។ ម៉ូឌែលមួយចំនួនក៏អាចប្រើប្រាស់បានជាមួយមុខងារថ្មីនេះដែល ប៉ុន្តែគ្រាន់តែមិនទាន់ដល់ពេលកំណត់ ។ ក្នុងពេលជាមួយគ្នានេះក្រុមហ៊ុន Google ក៏បាននិងកំពុង សហការជាមួយក្រុមហ៊ុន Play store ដើម្បីអាចទាញយកកម្មវិធីមួយចំនួននៅលើ ប្រព័ន្ធប្រតិបត្តការ Android នេះថែមទៀតផង។
កាលពីខែសីហាកន្លងផុតទៅ ក្រុមហ៊ុន Google បានណែនាំនូវប្រព័ន្ធប្រតិបត្តការ Android សម្រាប់ប្រើប្រាស់លើ កំព្យូរទ័រយួរដៃប្រភេទ Chromebook នេះម្តងរួចមកហើយគ្រាន់តែមិនទាន់បានអាប់ដេតបានពេញលេញនោះទេ ទើបតែពេលថ្មីៗនេះ ក្រុមហ៊ុនមួយនេះក៏បានប្រកាសនូវការអាប់ដេតជាថ្មី ដោយបានអាប់ដេតបន្ថែមទៅលើកំព្យូទ័រគ្រួសារ Chrombook នេះ ហើយវាបានអាប់ដេតទៅលើ Chrome OS Beta របស់ កំព្យូរទ័រ Laptop ផ្ទាល់តែម្តង។

2.jpg

ខាងក្រោមនេះគឺមានម៉ូឌែលទាំង 17 ប្រភេទដែលបានចុះបញ្ជីជាមួយក្រុមហ៊ុនGoogle ក្នុងការអាប់ដេតថ្មីនេះ ។ ហើ់យសម្រាប់ម៉ូឌែល ទាំង 17 ខាងក្រោមនេះមានបីម៉ូឌែលដែលបានចុះបញ្ជី និងដាក់អោយដំណើរការួចរាល់មកហើយ ៖
-        ម៉ូឌែល Acer Chromebook 14 CB3-431 (ត្រូវបានដំណើងនូវកម្មវីធី Playstore Chrome OS Beta ហើយ)
-        ម៉ូឌែល Acer Chromebook 15 CB3-532 (ត្រូវបានដំណើងការនូវកម្មវីធី Playstore Chrome OS Beta ហើយ)
-        ម៉ូឌែល CTL J2 / J4 Chromebook
-        ម៉ូឌែល eduGear Chromebook K Series
-        ម៉ូឌែល eduGear Chromebook M Series
-        ម៉ូឌែល Haier Chromebook 11e
-        ម៉ូឌែល HiSense Chromebook 11
-        ម៉ូឌែល HP Chromebook 11 G5 (ត្រូវបានដំណើងការនូវកម្មវីធី Playstore Chrome OS Beta ហើយ )
-        ម៉ូឌែល Medion Chromebook S2015
-        ម៉ូឌែល NComputing Chromebook CX100
-        ម៉ូឌែល Nexian Chromebook 11.6"
-        ម៉ូឌែល PCMerge Chromebook PCM-116E
-        ម៉ូឌែល Prowise Chromebook Entryline
-        ម៉ូឌែល Poin2 Chromebook 11
-        ម៉ូឌែល Positivo Chromebook CH1190
-        ម៉ូឌែល Sector 5 E1 Rugged Chromebook
-        ម៉ូឌែល Viglen Chromebook 11
សរុបសេចក្តីមកនេះគឺជាព័ត៍មាន មួយដែលមានសារះប្រយោជន៍ណាស់សម្រាប់ប្រើប្រាស់លើកំព្យូទ័រយួរដៃម៉ូឌែល Chromebook នេះ ដែលអាចប្រើប្រាស់នូវកម្មវីធីថ្មីៗនៅក្នុងកម្មវិធី PlayStore ។សម្រាប់ម៉ូឌែលដែលមិនទាន់បានប្រើប្រាស់នៅមុខងារនេះ ក្រុមហ៊ុនGoogle បានរំពឹងថា ខ្លួននឹងអាចដាក់អោយម៉ឌែលទាំងអស់ដំណើរការនៅចង់ឆ្នាំនេះ ។  


ប្រភព៖ Android Police
ដោយ៖ Menghong
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top