• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

កម្មវិធី Instagram បានអាប់ដេតថ្មីដែលបន្ថែមជាមួយនឹងរូបភាពប្រភេទប្លែកៗនៅក្នុង Filter Face និងមុខងារ Superzoom

[Copy link]
163708 0
Share
នៅមិនដល់ប៉ុន្មានថ្ងៃទៀតនោះទេ ពិធីបុណ្យ Halloween ដែលជាពិធីបុណ្យមួយរបស់ប្រជាជននៅបែកខាង ប្រទេសអ៊ឺរ៉ុបនឹងមកដល់ ហើយក្នុងពិធីបុណ្យនេះគឺគេតែងតែធ្វើឡើងជារៀងរាល់ឆ្នាំដែលមានការតែងមុខមាត់ធ្វើជាខ្មោច និងធ្វើមុខប្លែកៗថែមទៀតផង ។ ប៉ុន្តែនៅពេលថ្មីៗនេះ មានកម្មវិធីបណ្តាញសង្គមមួយរបស់ក្រុមហ៊ុន Facebook ដែលមានឈ្មោះថាកម្មវិធី Instagram បានអាប់ដេតទៅលើ Face Filter ដោយបន្ថែមជាមួយនឹងរូបភាពមួយចំនួនដូចជា រូបភាពខ្មោច, រូបភាពរហែកមុខ និងប្លែកៗថែមទៀតផងដែលមើលទៅវាហាក់បីដូចជារូបភាពខ្មោចមែនទែនចឹង ។ សម្រាប់រូបភាព Face Filter គឺបានបានអាប់ដេតបន្ថែមដែលអាចប្រើប្រាស់បានទាំងប្រព័ន្ធប្រតិបត្តការ Android និង iOS។

3.jpg

រាល់ការផ្លាស់ប្តូរ Filter Face នេះគឺវាអាចជាការកម្សាន្តមួយសម្រាប់អ្នកប្រើប្រាស់នូវកម្មវិធី Instagram រឺអ្នកដែលចូលចិត្តថតរូប និងចូលចិត្តធ្វើអ្វីដែលប្លែកៗនៅលើរូបភាពថែមទៀតផង ។ នៅពេលដែលអ្នកបានថតជាមួយនឹងរូបភាពដែលប្លែកៗសម្រាប់ប្រើប្រាស់នៅក្នុងថ្ងៃ Halloween Day នេះគឺយើងអាចផ្ញើរទៅកាន់មិត្តភ័ក្តរបស់អ្នកដែលលេងនូវកម្មវិធីនេះដូចគ្នា រឺក៏អាចផ្ញើរចូលទៅក្នុង Story នៅក្នុងគណនី Instagram របស់អ្នកបានទៀតផង ។
សម្រាប់អ្នកដែលចូលចិត្តលេងនូវកម្មវិធីនេះគឺប្រាកដជាប្លែកអារម្មណ៍ហើយសម្រាប់រូបភាពប្លែកៗថ្មីនៅក្នុង Face Filter នេះ ។

១.jpg

មិនត្រឹមតែ Face Filter ទេ វាថែមទាំងបានបន្ថែមជាមួយមុខងារថ្មីមួយទៀតគឺ Superzoom ដែលយើងអាចថតយកវីដេអូជាប្រភេទ Zoom – in ដែលមុខងារនវមិនដែលមាននៅក្នុងកម្មវិធីផ្សេងៗនោះទេហើយវាពិតជាប្លែកណាស់សម្រាប់មុខងារថ្មីនេះ ឧទាហរណ៍បើសិនជាយើងចង់ចាប់យកវីដេអូ មួយដែលនៅឆ្ងាយហើយមិនអាចថតបានច្បាស់នោះ ដូច្នេះយើងអាចប្រើប្រាស់បានជាមួយនឹងមុខងារនេះ ដែលអាចទាញយកមកជិតបាន ។  
នេះគឺជាមុខងារថ្មីមួយដែលកម្មវិធីFacebookបានអាប់ដេតទៅលើកម្មវិធី Instagram នេះ ហើយក៏ជាប្រភេទេវីដេអូដែលមានភាពទាក់ទាញ ផងដែល សម្រាប់ការចែករំលែកនៅក្នុង Storyវិញគឺវាមិនខុសពី Face Filterនោះទេ- ពោលគឺអាចបង្ហោះចូលក្នុងStory បានដូចគ្នា ។

1.jpg


ប្រភព ៖ IDB
កែសំរួល​ ៖ Menghon

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top